នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបប្រកបដោយជោជ័យ

នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបប្រកបដោយជោជ័យ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៩ តុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Nguyen Tan Dung បានវិលត្រឡបើមកដលរដ្ឋធានីហាណូយវិញបញ្ចប់
ដំណើទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ីកអាល្លឺម៉ង់សហភាពអឺរ៉ុប (EU) បុរីវ៉ា
ទីកង់និងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ១០ (ASEM លើក ១០) នៅអ៊ីតាលីប្រកបដោយជោគជ័យ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Bui Thanh Son បានឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មានអំពីលទ្ធផល
នៃដំណើទស្សនកិច្ចលើកនេះ។ លោក Bui Thanh Son បានឲ្យដឹងថា៖ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung ទទួលបានសេចក្តីអញ្ជើញថ្លែងមតិនៅពិធីបើកវេទិកា
អាស៊ី-អឺរ៉ុបលើកទី ១៤ និងតាងនាមអាស៊ានមានសន្ទរកថានៅសម័យប្រជុំ
ពេញអង្គរស្តីអំពី “ទំនាក់ទំនងដៃគូអាស៊ី-អឺរ៉ុបក្នុងការទប់ទល់នឹងបណ្ហាសកល
ក្នុងពិភពលោកមួយមានការផ្សារភ្ជាប់”។ វៀតណាមបានសហការជាមួយ
ប្រទេសជាសមាជិកអាស៊ាននានានិង EU ក្នុងការរៀបចំកិច្ចប្រជុំកំពូលមិន
ផ្លូវការដំបូងរវាងអាស៊ាននិង  EU។ កិច្ចប្រជុំនេះបានសម្រេចវិធានការដើម្បី
បង្កើនទំនាក់ទនងទ្វេភាគី ឆ្ពោះទៅបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ទស្សនៈនេះរបស់វៀតណាមត្រូវបានបង្ហាញដ៏ច្បាស់លាស់ក្នុងសេចក្តីថ្លែងការ
ណ៍នៃ ប្រធានសន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុប ASEM លើក ១០ ក្នុងការដោះ
ស្រាយបណ្ដាការ សាកល្បងសកលក៏ដូចជាបញ្ហានៅក្តៅគគុកនាបច្ចុប្បន្ន ជាពិសេសគឺបញ្ហាលើសមុទ្រ ខាងកើត។ លោក Bui Thanh Son បានឲ្យដឹងថា៖

“សេចក្តីថ្លែងការណ៍របស់អនុប្រធាន ASEM លើក ១០ បានសង្កត់ធ្ងន់ទៅលើ ការធានាសុវត្ថិភាពសេរីភាពខាងនាវាចរណ៍នៅសមុទ្រលើសកលលោក
ជាពិសេសគឺសមុទ្រខាងកើត។ នៅសន្និសីទលើកនេះមតិច្រើនគូសបញ្ជាក់
ដល់ការរក្សាបណ្ដាគោលការណ៍គោរពច្បាប់អន្តរជាតិអនុសញ្ញារបស់ អ.ស.ប.
ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ជៀសវាង
ការប្រើ ប្រាស់អំពើហឹង្សារ ឬ មានសកម្មភាពផ្លាស់ប្តូរស្ថានភាពលើសមុទ្រ
ខាងកើតដោយឯកតោភាគី។”

នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបប្រកបដោយជោជ័យ - ảnh 2
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: VNA)

ក្នុងដំណើទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំរបស់បែលហ្ស៊ីក អាល្លឺម៉ង់និង EU សុទ្ធតែ យកចិត្តទុកដាក់ដល់បញ្ហាសន្តិសុខសន្តិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូជា បញ្ហា លើសមុទ្រខាងកើត។ បណ្ដាថ្នាក់ដឹកនាំអឺរ៉ុបបានអះអាងនូវការគាំទ្ររបស់ខ្លួនចំពោះ គោលជំហរដោះស្រាយរាល់ជំលោះលើសមុទ្រដោយសន្តិវិធីដោយឈរលើច្បាប់ អន្តរជាតិនិងអនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុរដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថែមទៀតថា៖

“នាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយសម្តេចប៉ាបនៅបុរីវ៉ាទីកង់ដោយមានសារ
ដ៏ច្បាស់ លាស់ថា៖ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគោរពសេរីភាពខាងជំនឿ
សាសនារបស់ប្រជាជនវៀតណាមក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ បក្សនិង
រដ្ឋវៀតណាមបង្ក លក្ខណៈងាយស្រួសបំផុតសំរាប់គ្រឹស្តសាសនិកកាតូលិក
ក៏ដូចជា សាសនិកផ្សេងៗទៀតចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមនិងការពារមាតុប្រទេស។”

នាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចនៅអឺរ៉ុបប្រកបដោយជោជ័យ - ảnh 3
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងសម្តេចប៉ាបបុរីវ៉ាទីកង់ Francis
(Image: VNA)

សម្តេចប៉ាប Francis ក៏បានសម្តែងការព្រួយបារម្មណ៍ចំពោះភាពតានតឹងនៅសមុទ្រ
ខាងកើត ហើយអះអាងនូវគោលបំណងរួមចំណែកក្នុងការរក្សាសន្តិភាពស្ថិរភាព សន្តិសុខក្នុងតំបន់និងលើពិភពលោក ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ