នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតកងពឡតូច២០៥

នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតកងពឡតូច២០៥ - ảnh 1
នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតកងពឡតូច២០៥

(VOVworld)-នាព្រឹកថ្ងៃទី២៦ខែមករា នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich 
សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
 បានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតប្រពៃណី
សម្រាប់កម្មាភិបាល យុទ្ធជននៅកងពលតូច ២០៥ (ប្រភេទទ័ពទំនាក់ទំនងព័ត៌មាន)
។ តាងនាមគណៈកម្មាធិការយោធាបក្សមជ្ឈឹម លោក Ngo Xuan Lich បានលើក
សរសើរនិងវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផល ស្នាដៃលើគ្រប់ជ្រុងជ្រោយដែលកង
ពលតូច ២០៥ ទទួលបាននាពេលកន្លងទៅ ព្រមទាំងពាំនាំសេចក្តីជូនពរទៅដល់
កម្មាភិបាលនិងយុទ្ធជនទាំងមូលរួមទាំងក្រុមគ្រួសារនូវឆ្នាំថ្មីពោរពេញទៅដោយភាព
សុខសាន្តត្រាល សុភមង្គល។ លោក Ngo Xuan Lich មានបំណងថា កម្មាភិបាល
យុទ្ធជនកងពលតូច ២០៥ បន្តមានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត រក្សាសណ្តាប់ធ្នាប់
 កសាងអង្គភាពកាន់តែរឹងមាំអំពីនយោបាយ។ លោក Ngo Xuan Lich បានក្រើន
 រំលឹកថា ក្នុងកាលៈទេសៈណាៗទាំងអស់ កងពលតូច ២០៥ ក៏ត្រូវធានាឲ្យបានល្អ
 ភារកិច្ចការពារទំនាក់ទំនងព័ត៌មានបម្រើសកម្មភាពរបស់បក្សនិងកងទ័ពទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ