នារសៀលថ្ងៃទី ១១ ឧសភា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៦

(VOVWORLD) -  ករណីឆ្លងទាំងនេះសុទ្ធតែជាករណីស្ថិតក្នុងតំបន់ត្រូវបិទខ្ទប់ បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានចំនួន ៣.០៥៦ នាក់ដែលឆ្លងជំងឺកូវីដ ១៩។

ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃ ១១ ខែឧសភា វៀតណាមបានកត់ត្រានូវករណីថ្មីកូវីដ ១៩ ចំនួន ១៨ ករណីបន្ថែមទៀត ដែលក្នុងនោះ ករណីចំនួនពីរ ក្រោយពេលឆ្លងដែនត្រូវបានដាក់នៅដាច់ដោយឡែកនៅខេត្ត Dong Nai។ ក្នុងចំណោមអ្នកឆ្លងកូវីដ ១៩ ទាំង ១៦ ករណីនេះ មានករណីចំនួន ១០ នៅខេត្ត Bac Giang, ពីរករណីនៅទីក្រុងហាណូយ; ២ ករណីទៀតនៅខេត្ត Quang Tri  ១ ករណីនៅខេត្ត Bac Ninh និងករណីមួយទៀតនៅខេត្ត Hai Duong។ ករណីឆ្លងទាំងនេះសុទ្ធតែជាករណីស្ថិតក្នុងតំបន់ត្រូវបិទខ្ទប់ បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានចំនួន ៣.០៥៦ នាក់ដែលឆ្លងជំងឺកូវីដ ១៩។

រហូតមកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ១១ ឧសភា ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២.០៧១ ករណីដែលជាករណីឆ្លងក្នុងប្រទេសនិងចំនួនអ្នកជំងឺ ១.៤៣៦ ជាករណីនាំចូល។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសា រហូតមកដល់ពេលនេះមានចំនួន ៥០១ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ