នីហ្សេ៖ បាតុកម្មថ្ងៃទី ៣ ជាប់គ្នាទាមទារឲ្យបារាំងដកទ័ពចេញ

(VOVWORLD) - នាថ្ងៃទី ៣ ខែកញ្ញា អ្នកគាំទ្ររដ្ឋាភិបាលយោធារាប់ពាន់នាក់ក្នុងប្រទេសនីហ្សេបានបន្តធ្វើបាតុកម្មនៅខាងក្រៅមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey ដើម្បីទាមទារឱ្យរដ្ឋាភិបាលបារាំងដកទ័ពចេញពីប្រទេសនីហ្សេ។

នីហ្សេ៖ បាតុកម្មថ្ងៃទី ៣ ជាប់គ្នាទាមទារឲ្យបារាំងដកទ័ពចេញ - ảnh 1

បាតុកម្មនេះគឺជាផ្នែកមួយនៃយុទ្ធនាការដ៏យូរនៃមហាបាតុកម្មដែលបានចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ដោយសកម្មជនរបបយោធានិយមនីហ្សេបំផុសឡើង ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលបារាំងឱ្យដកកងកម្លាំងទាំងអស់ចេញពីទីតាំងឈរជើងនៅ នីហ្សេ។ ក្រុមបាតុករបានកាន់បដា និងស្រែកហៅកញ្ចៀវពាក្យស្លោកប្រឆាំងនឹងការជ្រៀតជ្រែករបស់បារាំងនៅក្នុងកិច្ចការក្នុងស្រុករបស់នីហ្សេ។ គួរកត់សម្គាល់ថា អ្នករៀបចំមួយចំនួនបាននិយាយថា យុទ្ធនាការនេះអាចត្រូវអូសបន្លាយដោយគ្មានកំណត់ រហូតដល់គោលដៅដែលបានដាក់ចេញគឺ កងទ័ពបារាំងចាកចេញពីប្រទេសនីហ្សេត្រូវបានសម្រេច។ នៅថ្ងៃដដែលនោះ តុលាការកំពូលនៃប្រទេសនីហ្សេបានដកហូតអភ័យឯកសិទ្ធិការទូតរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ Niamey Sylvain Itte និងបានបញ្ជាឱ្យការអនុវត្តច្បាប់របស់នីហ្សេភ្លាមមួយរំពេច តាមរយៈ អនុវត្តការបណ្ដេញអ្នកការទូតបារាំងចេញពីប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ