នីហ្សេ៖ របបយោធាដកបំរាមគោចរណ៍ និងលុបចោល​កិច្ចព្រមព្រៀងសន្តិសុខយោធាទាំងអស់ជាមួយបារាំង

(VOVWORLD) - កាលពីថ្ងៃទី ៣០ ខែសីហា របបយោធាក្នុងប្រទេសនីហ្សេបានសម្រេចលុបចោលបំរាមគោចរណ៍ដែលបានប្រកាសបន្ទាប់ពីពលប្រហារ កាលពីយប់ថ្ងៃទី ២៦ ខែកក្កដា ហើយបានប្រកាសលុបចោលរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងយោធាដែលបានចុះហត្ថលេខាជាមួយបារាំង។
នីហ្សេ៖ របបយោធាដកបំរាមគោចរណ៍ និងលុបចោល​កិច្ចព្រមព្រៀងសន្តិសុខយោធាទាំងអស់ជាមួយបារាំង - ảnh 1 អ្នកគាំទ្ររបបយោធាបានធ្វើបាតុកម្មជាបន្តបន្ទាប់នៅខាងក្រៅទីស្នាក់ការស្ថានទូត និងមូលដ្ឋានយោធាបារាំងនៅរដ្ឋធានី Niamey ។ រូបថត៖  AFP/Getty Image

សេចក្តីជូនដំណឹងរបស់របបយោធានីហ្សេ បានលើកច្បាស់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខនិងយោធាទាំងអស់ដែលនីហ្សេបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលបារាំងកាលពីមុនសុទ្ធតែត្រូវបានលុបចោល ហើយមិនមានសុពលភាពទៀតឡើយ។ ប្រការនេះមានន័យថា វត្តមានរបស់ទាហានបារាំងនៅក្នុងដែនដីនីហ្សេគឺមិនត្រូវបានអនុញ្ញាតឡើយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះមិនបានបញ្ជាក់ច្បាស់ថា នៅពេលណាដែលកងកម្លាំងបារាំងនឹងត្រូវចាកចេញពីប្រទេសអាហ្វ្រិកខាងលិចនេះ។

សេចក្តីប្រកាសរបស់របបយោធានីហ្សេ ត្រូវបានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងកងកម្លាំងនេះ និងរដ្ឋាភិបាលបារាំងកំពុងស្ថិតក្នុងស្ថានភាពតានតឹង។ កាលពីថ្ងៃទី ២៥ ខែសីហា របបយោធានីហ្សេបានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅនីហ្សេត្រូវចាកចេញពីប្រទេសនេះក្នុងរយៈពេល ៤៨ម៉ោង។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគាំទ្ររបបយោធាបានធ្វើបាតុកម្មជាបន្តបន្ទាប់នៅខាងក្រៅទីស្នាក់ការស្ថានទូត និងមូលដ្ឋានយោធាបារាំងនៅរដ្ឋធានី Niamey ដើម្បីសាក់សម្ពាធ។ កងកម្លាំងនយោបាយមួយចំនួនថែមទាំងអំពាវនាវឲ្យរបបយោធាកាត់ផ្ដាច់ប្រភពផ្គត់ផ្គង់អគ្គិសនីនិងទឹក ព្រមទាំងរារាំងប្រភពផ្គត់ផ្គង់ស្បៀងអាហារដល់ទីភ្នាក់ងារការទូត និងមូលដ្ឋានយោធាបារាំង។ បច្ចុប្បន្នបារាំងកំពុងរក្សាទាហានប្រមាណ ១៥០០ នាក់នៅប្រទេសនីហ្សេ តាមកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ