នីហ្សេរីយ៉ាសម្រេចចិត្តចូលរួម AfCFTA ក្នុងពេលចុងក្រោយ

(VOVWORLD) - នាថ្ងៃទី៣ ខែកក្កដា រដ្ឋាភិបាលនីហ្សេរីយ៉ាបានឲ្យដឹងថាប្រទេសនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចូលរួមកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក (AfCFTA) នៅក្នុងកិច្ចប្រជុំកំពូល AU ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៩  ខែកក្កដាខាងមុខ។
នីហ្សេរីយ៉ាសម្រេចចិត្តចូលរួម AfCFTA ក្នុងពេលចុងក្រោយ - ảnh 1  ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari 

ទោះបីជាយឺតយាវក៏ដោយ ក៏ប៉ុន្តែការសម្រេចចិត្តចូលរួមក្នុង AfCFTA ដែលមានទំហំខឿនសេដ្ឋកិច្ចធំបំផុតនៅអាហ្វ្រិកបានសន្យាថានឹងនាំមកនូវកម្លាំងពលំថ្មីសម្រាប់តំបន់ពាណិជ្ជកម្មសេរីធំទី២នៅលើពិភពលោក បន្ទាប់ពី WTO ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍ប្រធានាធិបតី លោក Muhammadu Buhari បានបញ្ជាក់ច្បាស់ថាបេសកកម្មនៅពេលដែលចូលរួមក្នុង AfCFTA របស់នីហ្សេរីយ៉ាគឺសាមញ្ញណាស់ ពោលគឺប្រទេសនេះគាំទ្រចំពោះតំបន់ពាណិជ្ជកម្មសេរីមួយដោយផ្អែកលើគោលការណ៍សមភាពនិងមានផលប្រយោជន៍ដូចគ្នា។ មុននោះលោក  Buhari បានសំដែងនូវក្តីព្រួយបារម្ភអំពីការចូលរួម AfCFTA នឹងធ្វើឲ្យប្រទេសនីហ្សេរីយ៉ាត្រូវបានគ្របដណ្តប់ដោយទំនិញមានតម្លៃថោកពីបណ្តាប្រទេសជិតខាង ហើយនឹងកាត់បន្ថយការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ