បើកកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha បាន អះអាងថា ក្នុងអំឡុងពេលអភិវឌ្ឍរបស់ខ្លួន អាស៊ានជានិច្ចកាលដើរតួនាទីជាកត្តា សំខាន់ដើម្បីជួយអោយប្រទេសសមាជិកនានាស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីជួបប្រទះនឹងការសាកល្បងជាច្រើន។
បើកកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ - ảnh 1 ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង១០នៅពិធីបើកកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី២៣ ខែមិថុនា នៅរដ្ឋធានីបាំងកក ប្រទេសថៃ កិច្ចប្រជុំជាន់ខ្ពស់ អាស៊ានលើកទី៣៤ បានប្រារព្ធឡើងជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋ មន្រ្តីប្រទេសម្ចាស់ផ្ទះលោក Prayuth Chan-o-cha ប្រធានអាស៊ានឆ្នាំ២០១៩។ អញ្ជើញចូលរួមពិធីបើកនៅមានវត្តមានថ្នាក់ដឹកនាំប្រទេសអាស៊ានទាំង១០ រួមជា មួយតំណាង អង្គទូតនិងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករផងដែរ។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha បាន អះអាងថា ក្នុងអំឡុងពេលអភិវឌ្ឍរបស់ខ្លួន អាស៊ានជានិច្ចកាលដើរតួនាទីជាកត្តា សំខាន់ដើម្បីជួយអោយប្រទេសសមាជិកនានាស្ដារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីជួបប្រទះនឹងការសាកល្បងជាច្រើន។ អាស៊ានជាតំបន់ប្រកបដោយសុខ សន្តិភាព គ្មានជម្លោះ ហើយប្រទេសសមាជិកទាំងអស់គោរពភាពខុសប្លែករបស់ គ្នាទៅវិញទៅមក។

        តាមរយៈប្រធានបទនៃឆ្នាំអាស៊ាន២០១៩គឺ “បង្កើនទំនាក់ទំនងភាពជាដៃគូ ដើម្បីចីរភាព” នោះ ប្រទេសម្ចាស់ផ្ទះថៃមានគោលបំណង់ចង់កសាងអាស៊ានមួយ ប្រកបដោយចីរភាពលើគ្រប់វិស័យទាំងសន្តិសុខ សេដ្ឋកិច្ច និងមនុស្ស ជាមួយ ទស្សនៈទាន “អ្វីៗគ្រប់បែបយ៉ាងប្រកបដោយចីរភាព” (SOT) ដោយចាត់ទុកនេះ ជា ADN មួយរបស់អាស៊ានដើម្បីបន្តបន្សល់ទុកមកជំនាន់ក្រោយៗ។

        ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ មុននឹង ចូលរួមពិធីបើក នាព្រឹកថ្ងៃទី២៣ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែននិងនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith ដើម្បី ពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងបី ក៏ដូចជានាំ មកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសនីមួយៗ ហើយរួមចំណែក ទៅក្នុងការរក្សាចំណងសាមគ្គីភាពនិងវិបុលភាពរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ