បើកកម្មវិធីទេសចរណ៍ “តាមតំបន់កេរ្តិ៍ដំណែល Viet Bac” លើកទី១២

(VOVWORLD) - កម្មវិធីទេសចរណ៍ “តាមតំបន់កេរ្តិ៍ដំណែល Viet Bac” (បណ្ដាខេត្តនៅភាគខាង ជើងទីក្រុងហាណូយ) លើកទី១២ បានបើកនាយប់ថ្ងៃទី២១ ខែមេសា នៅទីក្រុង Thai Nguyen ខេត្ត Thai Nguyen។ 

បើកកម្មវិធីទេសចរណ៍ “តាមតំបន់កេរ្តិ៍ដំណែល Viet Bac” លើកទី១២ - ảnh 1ទិដ្ឋភាពនៃពិធីបើកកម្មវិធី "តាមតំបន់កេរ្តិ៍ដំណែល Viet Bac"។ (រូបថត៖ VOV)
ថ្លែងនៅពិធីបើក អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Doan Van Viet បានសង្កត់ធ្ងន់ថា កម្មវិធី “តាមតំបន់កេរ្តិ៍ដំណែល Viet Bac” លើកទី១២ គឺជា ឱកាសដើម្បីឲ្យខេត្ត Thai Nguyen និងខេត្តផ្សេងៗទៀតក្នុងតំបន់ Viet Bac ស្ដារផ្នែក ទេសចរណ៍ឡើងវិញ បន្ទាប់ពីដំណាក់កាលដែល រងផលប៉ះពាល់ដោយសារជម្ងឺ កូវីដ ១៩ ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុភាព ឧត្តមភាពផ្នែកទេសចរណ៍ និង ផលិតផលទេសចរណ៍ដ៏វិសេសវិសាលទៅកាន់វិនិយោគិននិងភ្ញៀវទេសចរផងដែរ។ លោកអនុរដ្ឋមន្រ្តី Doan Van Viet ឲ្យដឹងថែមទៀតថា៖ “បណ្ដាខេត្ត Viet Bac គួរតែអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដោយមានលក្ខណៈ ប្រចាំតំបន់ ដែលបង្កើតឡើងសញ្ញាសម្គាល់ដ៏ពិសេសដោយ ឡែកបើប្រៀបធៀបនឹង តំបន់ផ្សេងៗ។ ជាពិសេស ត្រូវការធ្វើអាជីវកម្ម ឧទ្ទេសនាមពីខឿនវប្បធម៌ដ៏វិសេស វិសាលរបស់សហគមន៍ជនជាតិភាគតិចក្នុងតំបន់ Viet Bac ជំរុញខ្លាំងនូវសកម្មភាព ផ្លាស់ប្ដូរឌីជីថលនិងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ