បេក្ខជនគណបក្សកាន់អំណាចដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីកូស្តារីកា

(VOVWORLD) -ក្រុមប្រឹក្សារៀបចំការបោះឆ្នោតកូស្តារីកាបានជូនដំណឹង ថា៖ បេក្ខជនកណ្ដលឆ្វេងនិយម លោក Carlos Alvarado Quesada របស់គណបក្ស សកម្មភាពប្រជាពលរដ្ឋ (PAC) កាន់អំណាច ដណ្ដើមបានជ័យជំនះលើសលប់ក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១ មេសា។ 
បេក្ខជនគណបក្សកាន់អំណាចដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីកូស្តារីកា - ảnh 1 បេក្ខជនគណបក្សកាន់អំណាចដណ្ដើមបានជ័យជំនះ

យោងតាមលទ្ធផលនៃការ ផ្ទៀងផ្ទាត់សន្លឹកឆ្នោតជាបឋមតាមមណ្ឌលបោះឆ្នោតជាង ៩០ ភាគរយបានឲ្យដឹងថា៖ លោក  Carlos Alvarado Quesada ដណ្ដើមបានសន្លឹកឆ្នោតចំនួន ៦០,៦៦ ភាគរយ បើប្រៀបនឹងសន្លឹកឆ្នោតគាំទ្រចំនួន ៣៩,៣៣ ភាគរយរបស់បេក្ខជន Fabricio Alvarado Muñoz  របស់គណបក្សស្ដារជាតិឡើងវិញ (PRN)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ