បេក្ខជនវៀតណាមចូលក្នុងបញ្ជី Top 10 នៃការប្រឡងអាជីវករចាប់ផ្ដើមអាជីព អន្តរជាតិ Elevator Pitch Hong Kong ឆ្នាំ២០១៨

(VOVWORLD) - នាថ្ងៃទី២៦ ខែតុលា នៅហុងកុង (ចិន) បានប្រព្រឹត្តទៅការប្រឡង អាជីវករចាប់ផ្ដើមអាជីពអន្តរជាតិ Elevator Pitch Hong Kong ២០១៨។
បេក្ខជនវៀតណាមចូលក្នុងបញ្ជី Top 10 នៃការប្រឡងអាជីវករចាប់ផ្ដើមអាជីព អន្តរជាតិ Elevator Pitch Hong Kong ឆ្នាំ២០១៨ - ảnh 1 បេក្ខជន Pham Hung Phong (រូបថត៖ Vietnam+)


 
បេក្ខជន វៀតណាមលោក Pham Hung Phong នាយកប្រតិបត្តិនៃ Cyfeer ដែលជាសហ គ្រាសមួយក្នុងវិស័យផ្នែកទន់គ្រប់គ្រងខុនដូ បានចូលក្នុងបញ្ជី Top 10 នៃការ ប្រឡងនេះ។

        នៅក្នុងការប្រឡងឆ្នាំនេះ អាជីវករចាប់ផ្ដើមអាជីពប្រមាណ១០០នាក់មកពី គ្រប់ទិសទីលើទូទាំងពិភពលោក បានចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅទីនេះ ពួកគេ បានបង្ហាញគំនិតរបស់ខ្លួនចំពោះវិនិយោគិននិងអ្នកជំនាញក្នុងវិស័យនីមួយៗ។ អាជីវករឆ្នើមបំផុតចំនួន១០នាក់នឹងត្រូវបានជ្រើសរើសដើម្បីបង្ហាញគំនិតនៅ ចំពោះមុខក្រុមប្រឹក្សាវាយតម្លៃនិងវិនិយោគិនមានសក្ដានុពលនានា។ ជើងឯក នឹងទទួលបានពានរង្វាន់វិនិយោគឡើងដល់ទៅ១២០ពាន់ដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ