បើកចេញឱកាសងាយស្រួលសម្រាប់យុវជនចាប់ផ្តើមអាជីព
(VOVWORLD) - សំដៅបង្កលក្ខណៈងាយស្រួលអំពីលំហនិងឱកាសសម្រាប់សហគ្រាសនិងយុវ ជនចាប់ផ្តើមអាជីពនោះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរួមសហការជាមួយ សម្ព័ន្ធយុវជនវៀតណាមទីក្រុងហូជីមិញនិងមជ្ឈមណ្ឌលជួយឧបត្ថម្ភយុវជនចាប់ ផ្តើមអាជីពទីក្រុង រៀបចំបើក លំហចាប់ផ្តើមអាជីពសម្រាប់មជ្ឈដ្ឋានវ័យក្មេង - The Youth Five (Y5 office) នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញ។
រូបថតៈ Xuân Dự - TTXVN |
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកស្រី Truong Hoang Phi នាយិការប្រតិបត្តិការ នៃមជ្ឈមណ្ឌលជួយឧបត្ថម្ភយុវជនចាប់ផ្តើមអាជីពទីក្រុងហូជីមិញបានឲ្យដឹងថា៖ Y5 office ជាកន្លែងជួយឧបត្ថម្ភនូវលំហរការងារតាមទិសបើកទូលាយសម្រាប់ សហគ្រាសនិងក្រុមចាប់ផ្តើមអាជីព ជាកន្លែងចែករំលែកគោលគំនិត ជួបប្រាស្រ័យ សកម្មភាពចាប់ផ្តើមអាជីពច្នៃប្រឌិតរបស់យុវជនទីក្រុង។ ក្នុងតួនាទីផ្តល់ព័ត៌មាន នៅ Y5 office សហគ្រាសចាប់ផ្តើមអាជីពនឹងមានឱកាសចាប់ផ្តើមអាជីពអភិក្រម ជាមួយជាមួយប្រភពជួយឧបត្ថម្ភក្នុងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីព ជាពិសេស បង្កើតឱកាសអភិវឌ្ឍន៍សម្រាប់សកម្មភាពធ្វើអាជីវកម្ម ចាប់ផ្តើមអាជីពរបស់សហ គ្រាសវ័យក្មេង៕