បើ​កដំណើរ "ឡាន​ក្រុង​និទាឃរដូវ" ដឹកជញ្ជូន​និស្សិត​និងកម្មករនៅទីក្រុងហូជីមិញ ឲ្យ​​វិល​ត្រឡប់ទៅ​ស្រុក​កំណើត ដើម្បីអ​បអរសាទរបុណ្យតេតប្រពៃណី

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែមករា និស្សិតនិងកម្មករជាង ១.៥០០ នាក់ ដែលមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ បានចាប់ផ្តើមធ្វើដំណើរតាមរយៈ “ឡានក្រុងនិទាឃរដូវ” ទៅកាន់បណ្តាខេត្តនៅតំបន់ភូមិភាគកណ្តាល និងតំបន់ Tay Nguyen ដើម្បីទទួលអមណរបុណ្យតេតប្រពៃណីនៅស្រុកកំណើត។

នេះគឺជាកម្មវិធីមួយក្នុងសកម្មភាពថែទាំបុណ្យតេតសម្រាប់សិស្សានុសិស្ស មានស្ថានភាពលំបាកដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។ មានវត្តមានតាំងពីម៉ោង ៥ ទៀបភ្លឺ រង់ចាំឡានក្រុងចេញដំណើរពីទីក្រុងហូជីមិញ ទៅកាន់ស្រុក Dien Chau (ខេត្ត Nghe An) មិត្ត Ngoc Hung និស្សិតឆ្នាំទី១ នៃវិទ្យាស្ថានប្រៃសណីយ៍ និងទូរគមនាគមន៍ បានចែករំលែក៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ការជិះឡានក្រុងបែបនេះក៏ជាបទពិសោធន៍មួយដែរ។ ខ្ញុំពិតជាទន្ទឹងរង់ចាំទៅស្រុកកំណើតដើម្បីជួបជាមួយបងប្អូនញាត្តិមិត្តនៅផ្ទះ”។

បើ​កដំណើរ ឡានក្រុងនិទាឃរដូវ ធ្វើដំណើរយាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ។ រូបថត៖ Vu Huong

ឡានក្រុងនិទាឃរដូវឆ្នាំនេះ មិនត្រឹមតែមាននិស្សិតប៉ុណ្ណោះទេ ថែមទាំងកម្មករនៅទីក្រុងហូជីមិញផងដែរ។ ក្រោកពីដេកតាំងពីម៉ោង ៤ ទៀបភ្លឺ ដើម្បីទៅអគារវប្បធម៍យុវជន អ្នកស្រី Bui Thi Tam (មកពីខេត្ត Binh Dinh) មិនអាចលាក់បាំងភាពសប្បាយរីករាយរបស់ខ្លួន នៅពេលចាប់ផ្តើមធ្វើដំណើរវិលត្រឡប់ទៅផ្ទះវិញដើម្បីអំណរបុណ្យតេតប្រពៃណី៖ "ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលឃើញមនុស្សជាច្រើនមកទីនេះ ខ្ញុំក៏សប្បាយចិត្តដែរដែលអ្នកឧបត្ថម្ភបានផ្តល់អំណោយនិងជួយឲ្យយើងខ្ញុំនៅចុងឆ្នាំ មានអង្ករ ប្រេងឆា និងប៊ីចេង"។

ឡានក្រុងនិទាឃរដូវឆ្នាំនេះ បាននាំសិស្សានុសិស្ស និស្សិត និងកម្មករដែលជួបការលំបាកប្រមាណ ២.២០០នាក់ ទៅកាន់បណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដើម្បីអបអរសាទរបុណ្យតេត ។ លើសពីនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី  ប្រពៃណី មជ្ឈមណ្ឌលគាំទ្រសិស្សានុសិស្សនិងសិស្សិតទីក្រុងហូជីមិញ ក៏បានរៀបចំកម្មវិធីដូចជា៖ ការងារក្នុងអំឡុងបុណ្យតេត ដោយឧទ្ទេសនាមការងារ Part-timeចំនួន ៤០០០ កន្លែង; កម្មវិធីនិទាឃរដូវមកពីបេះដួងមាសរាប់លាន បានផ្តល់អំណោយចំនួន ២ ០០ កញ្ចប់ ដល់សិស្សានុសិស្ស និស្សិត និងកម្មវិធីរថភ្លើងនិទាឃរដូវ ដែលបានផ្តល់សំបុត្ររថភ្លើងចំនួន ១៥០ ដល់និស្សិតដែលមានស្ថានភាពលំបាក។ ទាំងនេះគឺជាសកម្មភាពប្រចាំឆ្នាំ ដែលត្រូវបានអនុវត្តតាំងពីឆ្នាំ ២០០២មក ដើម្បីគាំទ្រដល់សិស្សានុសិស្សដែលជួបការលំបាកឲ្យត្រឡប់ទៅផ្ទះដើម្បីអបអរបុណ្យតេតប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ