បើកដំណើរការកម្មវិធីដើម្បីពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល

(VOVWORLD) - នាថ្ងៃទី ១៣ សីហា កម្មវិធី "ពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល" ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅវៀតណាម ដោយបានបើកកម្មវិធីជាផ្លូវការសម្រាប់ចាប់ផ្តើមអាជីវកម្ម និងក្រុមនិស្សិតរហូតដល់ថ្ងៃទី ២៥ ខែកញ្ញា។
បើកដំណើរការកម្មវិធីដើម្បីពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល - ảnh 1ពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល (រូបថត៖ daidoanket.vn)

យោងតាមនាយកដ្ឋានសន្សំថាមពល និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កម្មវិធីដើម្បីពន្លឿនការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល គឺស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង "ការលើកកម្ពស់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យប្រសិទ្ធភាពថាមពល" " (AIS4EE) ចំណុះកម្មវិធីផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាពវៀតណាម - សហភាពអឺរ៉ុប (SETP) ជាជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប (EU) សម្រាប់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ គម្រោង AIS4EE ត្រូវបានសហការផ្តល់មូលនិធិ និងអនុវត្តដោយ Global Green Growth Institute (GGGI) ដែលជាអង្គការអន្តររដ្ឋាភិបាលដែលមានមូលដ្ឋានលើសន្ធិសញ្ញាអន្តរជាតិ ដើម្បីលើកកម្ពស់កំណើនបៃតងជាសកល។ សកម្មភាពកម្មវិធីបង្កើនល្បឿនចាប់ផ្តើមត្រូវបានអនុវត្តដោយមូលនិធិវិនិយោគ Touchstone Partners៕

ប្រតិកម្មទៅវិញ

ផ្សេងៗ