បើកពិធីបុណ្យផ្កាក្ងោកក្រហមនិងប្រគល់វិញ្ញា​ប​ន​ប​ត្រទទួលស្គាល់ឈូងសមុទ្រ​​ Ha Long - ប្រជុំកោះ Cat Ba ជា​បេតិកភណ្ឌធម្ម​ជា​​តិ​ពិ​ភពលោកអន្តរខេត្ត

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែឧសភានៅទីក្រុងកំពង់ផែ Hai Phong បានប្រព្រឹត្តិទៅពិធីបុណ្យ "Hai Phong - បំភ្លឺតំបន់បេតិកភណ្ឌ" បើកពិធីបុណ្យផ្កាក្ងោកកក្រហម - Hai Phong ឆ្នាំ ២០២៤ និងពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) - ប្រជុំកោះ Cat Ba (ទីក្រុង Hai Phong) ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោកអន្តរខេត្តដំបូងគេនៅវៀតណាម។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានអញ្ជើញចូលរួមក្នុងពិធីនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong លោក Nguyen Van Tung បានអះអាងថា ពិធីបុណ្យផ្កាក្ងោកក្រហម - Hai Phong ២០២៤ មានសញ្ញាណសម្គាល់ពិសេសព្រោះទីក្រុង Hai Phong និងខេត្ត Quang Ninh បានរួមគ្នាទទួលសេចក្តីសម្រេចរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលទទួលស្គាល់ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba ជាបេតិកភណ្ឌធម្មជាតិពិភពលោកអន្តរខេត្តដំបូងគេនៅវៀតណាម។

បើកពិធីបុណ្យផ្កាក្ងោកក្រហមនិងប្រគល់វិញ្ញា​ប​ន​ប​ត្រទទួលស្គាល់ឈូងសមុទ្រ​​ Ha Long - ប្រជុំកោះ Cat Ba ជា​បេតិកភណ្ឌធម្ម​ជា​​តិ​ពិ​ភពលោកអន្តរខេត្ត - ảnh 1ពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) - ប្រជុំកោះ Cat Ba (ទីក្រុង Hai Phong) ជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោក។ រូបថត៖ baohaiphong.vn

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ តំណាងអង្គការ UNESCO ប្រចាំនៅវៀតណាមបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) - កោះ Cat Ba (ទីក្រុង Hai Phong) ជាបេតិកភណ្ឌធម្មជាតិពិភពលោកជូនចំពោះថ្នាក់ដឹកនាំទីក្រុង Hai Phong និងខេត្ត Quang Ninh។

បើកពិធីបុណ្យផ្កាក្ងោកក្រហមនិងប្រគល់វិញ្ញា​ប​ន​ប​ត្រទទួលស្គាល់ឈូងសមុទ្រ​​ Ha Long - ប្រជុំកោះ Cat Ba ជា​បេតិកភណ្ឌធម្ម​ជា​​តិ​ពិ​ភពលោកអន្តរខេត្ត - ảnh 2ការសម្តែងសិល្បៈក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ។ រូបថត៖ baohaiphong.vn

បន្ទាប់ពីពិធីបើកគឺកម្មវិធីសិល្បៈ "Hai Phong - បំភ្លឺតំបន់បេតិកភណ្ឌ" ដែលបង្ហាញពីតម្លៃ និងលក្ខណៈវិសេសវិសាលនៃរឿងព្រេង ប្រវត្តិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងមនុស្ស Hai Phong ដោយប្រើប្រាស់បច្ចេកវិទ្យា AR (Augmented Reality)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ