បើកពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនលើកទី ៦ នៅទីក្រុង Da Nang

(VOVWORLD) - នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុង Da Nang មន្ទីរកិច្ចការបរទេស Da Nang សហការជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម បានបើកពិធីបុណ្យវប្បធម៌   វៀតណាម - ជប៉ុនលើកទី ៦ ។
បើកពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនលើកទី ៦ នៅទីក្រុង Da Nang - ảnh 1ទិដ្ឋភាពនៃការបើកពិធីបុណ្យវប្បធម៌វៀតណាម - ជប៉ុនលើកទី ៦ នៅទីក្រុង Da Nang

ថ្លែងមតិនៅពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Huynh Duc Tho បានឲ្យដឹងថាពិធីបុណ្យជួបប្រាស្រ័យទាក់ទងខាងវប្បធម៌វៀតណាម - ជប៉ុនគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ផ្នែកកិច្ចការបរទេសដ៏លេចធ្លោរបស់ទីក្រុង Da Nang ប្រចាំឆ្នាំ ហើយនេះក៏ជាឱកាសមួយសម្រាប់   ភាគីទាំងពីរពិនិត្យឡើងវិញនិងរឹតបន្តឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ តាមរយៈការតាំងបង្ហាញស្តង់ទំនិញ សំដែងសិល្បៈវប្បធម៍ តន្ត្រីនិងសកម្មភាពផ្សព្វផ្សាយ ជម្រុញវិស័យទេសចរណ៍នានា ពិធីបុណ្យនេះបានរួមចំណែកនាំមកនូវសិល្បៈនិងវប្បធម៍របស់ជប៉ុនដល់ប្រជាជនវៀតណាមយ៉ាងច្រើនកុះករ ក៏ដូចជាបើកឱកាសសហប្រតិបត្តិការរវាងទីក្រុង Da Nang និងតំបន់មូលដ្ឋានជប៉ុនលើវិស័យសេដ្ឋកិច្ច-សង្គមជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ