បើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍​វិសេសវិសាល​នៅតាមមូលដ្ឋានជាច្រើន​

(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែមេសា ដែលជាថ្ងៃឈប់សម្រាកដំបូងក្នុងវិស្សមកាលថ្ងៃទី ៣០ មេសា - ១ ឧសភា នៅតាមមូលដ្ឋានជាច្រើនបានបើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍ដ៏វិសេសវិសាល ដើម្បីស្វាគមន៍ភ្ញៀវទេសចរ។

ខេត្ត Bac Kan បានបើកសប្តាហ៍វប្បធម៌ និងទេសចរណ៍ Bac Kan ឆ្នាំ ២០២៤ ដោយចំណុចលេខធ្លោគឺ ការសម្តែងរបាំចានដែលជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ របស់ជនជាតិ Tay ដែលសំដែងដោយសិល្បករ តារាសម្តែង និងសិស្សានុសិស្សចំនួន ១.០០០ នាក់ ។ “សប្តាហ៍វប្បធម៌ និងទេសចរណ៍ Bac Kan” ក៏បានប្រព្រឹត្តចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយមានព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមម្ហូបអាហារ ផលិតផល OCOP សកម្មភាពកីឡាប្រពៃណី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗជាំច្រើនផងដែរ។

បើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍​វិសេសវិសាល​នៅតាមមូលដ្ឋានជាច្រើន​ - ảnh 1ការសម្តែង របាំចាន របស់ជនជាតិ Tay ដោយមានការចូលរួមពីមនុស្ស ១.០០០ នាក់ នៅខេត្ត Bac Kan។ រូបថត៖ VOV 

 នៅទីលាន Nguyen Tat Thanh ក្នុងខេត្ត Tuyen Quang បានប្រព្រឹត្តិទៅពិធីបើកឆ្នាំទេសចរណ៍ខេត្ត Tuyen Quang ឆ្នាំ ២០២៤។ ប្រជាជន និងភ្ញៀវទេសចរណ៍រាប់ពាន់នាក់បានរីករាយជាមួយនឹងកម្មវិធីសិល្បៈ “Tuyen Quang - បំភ្លឺបេតិកភណ្ឌ” ហើយចូលរួមទទួលបទពិសោធន៍ក្នុងរាត្រីបុណ្យប៉េងប៉ោងខ្យល់ក្តៅ។

ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Thanh Hoa មហោស្រពទេសចរណ៍ឆ្នេរសមុទ្រ Sam Son ឆ្នាំ ២០២៤ បានបើកជាផ្លូវការ។ លក្ខណៈពិសេសថ្មីនៃទេសចរណ៍ Sam Son នៅឆ្នាំនេះគឺការបើកសម្ពោធ ទីលានសមុទ្រ ដែលមានសមត្ថភាពផ្ទុកមនុស្សបានជាង ១០.០០០ នាក់ រួមជាមួយនឹងការដាក់ឲ្យដំណើរការមណ្ឌលកម្សាន្ត Sun World Sam Son ។

បើកព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍​វិសេសវិសាល​នៅតាមមូលដ្ឋានជាច្រើន​ - ảnh 2លោក Le Van Tu ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son ខេត្ត Thanh Hoa។ រូបថត៖ VOV

លោក Le Van Tu ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Sam Son បានមានប្រសាសន៍ថា៖ “ទីក្រុងបាននិងកំពុងផ្តោតលើការទាញយកប្រយោជន៍ និងពង្រីកគុណសម្បត្តិដែលធម្មជាតិបានផ្តល់ជូន Sam Son ដោយទាក់ទាញវិនិយោគិនដើម្បីបង្កើតមណ្ឌលលេងកម្សាន្ត និងតំបន់ទេសចរណ៍ថ្មីលំដាប់អន្តរជាតិ; បង្កើតទម្រង់អាកប្បកិរិយាគួរសម ដើម្បីឱ្យភ្ញៀវទេសចរពេញចិត្តពេលមកដល់ Sam Son ។ ប្តេជ្ញាកសាង Sam Son ឲ្យក្លាយទៅជាតំបន់ទីក្រុងទេសចរណ៍ជាតិដ៏សំខាន់ រួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅធ្វើឱ្យ Thanh Hoa ក្លាយជាប៉ូលកំណើនថ្មី”។

នាយប់ថ្ងៃទី ២៧ ខែមេសា នៅទីលានទី២មេសា ទីក្រុង Nha Trang (Khanh Hoa) បានប្រព្រឹត្តិទៅកម្មវិធីតន្ត្រី Jazz អន្តរជាតិលើកទី ១ - Nha Trang ឆ្នាំ ២០២៤។ រាត្រីបើកមានប្រធានបទ "The Spotlight of Jazz" ដែលប្រមូលផ្តុំសិល្បករ និងក្រុមតន្ត្រីចំនួនជាង ១០០នាក់ មកពីប្រទេសវៀតណាម អាមេរិក សិង្ហបុរី និងកូរ៉េខាងត្បូង។ សិល្បករបានសម្តែងតន្ត្រី Jazz ជាច្រើនប្រភេទ សំដៅឧទ្ទេសនាមដល់ទស្សនិកជននូវភាពសម្បូរបែប ភាពចម្រុះ និងភាពទាក់ទាញនៃតន្ត្រី Jazz ជុំវិញពិភពលោក ក៏ដូចជាលំហូរនៃចង្វាក់តន្ត្រី Jazz នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ