បើកមហោស្រព Hue លើកទី១០ឆ្នាំ២០១៨

(VOVWORLD) - ពិធីបើកមហោស្រព hue លើកទី១០ឆ្នាំ២០១៨ នាយប់ថ្ងៃទី២៧ មេសា នៅទីលាន Ngo Mon ជាការចាប់ផ្ដើមឲ្យព្រឹត្តិការណ៍វប្បធម៌សិល្បៈជាង១០០ក្នុងក្របខ័ណ្ឌមហោស្រពលើកនេះ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២៧ មេសា ដល់ទី២ ឧសភា នៅទីក្រុង Hue ភាគកណ្ដាលវៀតណាម។


បើកមហោស្រព Hue លើកទី១០ឆ្នាំ២០១៨ - ảnh 1ពិធីសែន Giao ក្នុងមហោស្រព Hue ២០១៨

មុននោះ ក្នុងក្របខ័ណ្ឌមហោស្រព Hue ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២៧ មេសា ខេត្ត Thua Thien – Hue បានរៀបចំយ៉ាងមហោឡារឹតពិធីសែន Giao នៅទីក្រុង Hue។ ពិធីនេះគឺសំដៅបួងសួងសុំឲ្យអាកាសធាតុអំណោយផល ប្រទេសជាតិសុខសាន្តត្រាណ ប្រជាជនសម្បូរធូធារ។ លោក Huynh Tien Dat នាយករងមជ្ឈមណ្ឌលមហោស្រព Hue បានឲ្យដឹងថា៖

        “មហោស្រព Hue ឆ្នាំ២០១៨ ប្រមូលផ្ដុំកម្មវិធីវប្បធម៌សិល្បៈដ៏វិសេសវិសាលរបស់វៀតណាមនិងប្រទេសផ្សេងចំនួន១៩លើពិភពលោក ដែលបានសម្ដែងដោយក្រុមនាដករនាដកានិរីជាតិចំនួន១៥ ក្រុមនិងក្រុមនាដករនាដការិនីអន្តរជាតិចំនួន២៤ក្រុម។ មហោស្រព Hue លើកនេះក៏មានការចូលរួមរបស់សិល្បៈករសិល្បៈការិនីល្បីល្បាញជាច្រើនលើពិភពលោក ដែលជាតំណាងឲ្យអត្តសញ្ញាណ វប្បធម៌ជនជាតិខ្លួននិងសិល្បៈសហសម័យ”។

        តាមការគ្រោងទុកថា មានភ្ញៀវទេសចរជាតិនិងអន្តរជាតិពី២៥ហ្មឺនដល់៣០ហ្មឺននាក់នឹងមកទស្សនាទីក្រុង Hue ក្នុងរយៈពេល៦ថ្ងៃប្រព្រឹត្តទៅមហោស្រព៕


ប្រតិកម្មទៅវិញ

ផ្សេងៗ