បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤

បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ - ảnh 1
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤

(VOV)_ដោយមានទិសស្លោក៖ ខ្សែភាពយន្ត-ធ្វើសមាហរណកម្ម​និង​អភិវឌ្ឍន៍​ចីរ
ភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤បានបើក​នាយប់ថ្ងៃ​ទី១ ​វិច្ឆិ
កា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានឧបនា​យករដ្ឋមន្ត្រី លោក Vu Duc
 Dam រួមជាមួយសិល្បករ សិល្បការិនី អ្នកផលិត​ខ្សែភាពយន្តជាតិនិងអន្តរជាតិ​ជា
ច្រើនកុះករ។ មហោស្រពឆ្នាំនេះឧទ្ទេសនាមខ្សែភាពយន្តចំនួន១៤៦ របស់ប្រទេសនិង
តំបន់ដែនដីចំនួន៤៣។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានអោយដឹងថា៖

          “ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ បានបើកទូលាយក្របខ័ណ្ឌ​បរិមាណ
ខ្សែភាពយន្ត។ នេះក៏ជាឱកាសធំមួយ ដើម្បីបណ្ដាសិល្បករខ្សែភាពយន្តវៀតណាមនិង
អន្តរជាតិជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា រួមចំណែក​ជំរុញខឿនខ្សែភាពយន្តវៀតណាម តំបន់និងអន្តរជាតិ។ ការលើកសរសើរ ​ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ មនុស្សវៀតណាមក៏ជាគោលដៅមួយរបស់មហោស្រពខ្សែភាពយន្តអន្តរជាតិ
ហាណូយលើកនេះដែរ។”

          មហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី
មួយដល់ថ្ងៃទីប្រាំខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ