បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤

(VOVWORLD) - មហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ បានបើកកាលពីយប់ថ្ងៃទី ២៨ ខែ សីហា នៅទីក្រុង Tam Ky។

ក្នុងពិធីបើក លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានអះអាងថា ដោយប្រធានបទ “ផលិតផលសិប្បកម្មប្រពៃណី Quang Nam - ធ្វើឱ្យប្រសើរឡើងនិងសមាហរណកម្ម” មហោស្រពគឺជាពេលវេលាសម្រាប់ សិប្បករ សិល្បករ អ្នកស្រាវជ្រាវ អង្គការក្នុងស្រុក និងអន្តរជាតិ និងបុគ្គលនានា ចូលរួមក្នុងការអភិរក្សនិងលើកកម្ពស់តម្លៃសិប្បកម្មប្រពៃណី។

បើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤ - ảnh 1ពិធីបើកមហោស្រពសិប្បកម្មប្រពៃណី Quang Nam ឆ្នាំ ២០២៤  (រូបថត៖ baoquangnam.vn)

មហោស្រពជាមួយនឹងព្រឹត្តិការណ៍ជាបន្តបន្ទាប់ កម្មវិធីវប្បធម៌ និងសិល្បៈប្លែកៗ បរិយាកាសពិធីបុណ្យដ៏រស់រវើក និងចម្រុះពណ៌... នឹងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម សេវាកម្ម-សកម្មភាពទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ - សង្គមក្នុងតំបន់; បន្តអះអាងម៉ាកយីហោ Quang Nam ដែលជាទិសដៅគួរឱ្យចាប់អារម្មណ៍។

ពិធីបុណ្យនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែសីហា ដោយមានសកម្មភាពចម្រុះជាច្រើន បង្កើតឡើងវិញយ៉ាងរស់រវើកនូវដំណាក់កាលអភិវឌ្ឍន៍សិប្បកម្មប្រពៃណីនៅខេត្ត Quang Nam៕

ប្រតិកម្មទៅវិញ

ផ្សេងៗ