បើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី១០ ដោយមានទ្រង់ទ្រាយធំបំផុតពីមុនមក

(VOVWORLD) - ថ្លែងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា មហោស្រព Phu Dong គឺសំដៅស្វែងរក បំប៉ន និងបណ្តុះ បណ្តាលអ្នកដែលមានទេពកោសល្យផ្នែកអប់រំកាយនិងកីឡាសម្រាប់ប្រទេសជាតិ ហើយជាឱកាសសម្រាប់សិស្សានុសិស្សដែលមានទេពកោសល្យកីឡានៅទូទាំង ប្រទេសបង្ហាញ ព្រមទាំងជាឱកាសដើម្បីឲ្យបណ្ដាខេត្ត ក្រុង អភិវឌ្ឍន៍អ្នកដែលមាន ទេពកោសល្យកីឡាសម្រាប់មូលដ្ឋានផងដែរ។
បើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី១០ ដោយមានទ្រង់ទ្រាយធំបំផុតពីមុនមក - ảnh 1ពិធីបើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី១០។ (រូបថត៖ VNA)
ពិធីបើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី ១០ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "កម្លាំងយុវវ័យ Phu Dong - អនាគតដ៏រឹងមាំ" បានបើក កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា នៅកីឡដ្ឋាន Lach Tray ក្រុង Hai Phong។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Thanh Long បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ថ្លែងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា មហោស្រព Phu Dong គឺសំដៅស្វែងរក បំប៉ន និងបណ្តុះ បណ្តាលអ្នកដែលមានទេពកោសល្យផ្នែកអប់រំកាយនិងកីឡាសម្រាប់ប្រទេសជាតិ ហើយជាឱកាសសម្រាប់សិស្សានុសិស្សដែលមានទេពកោសល្យកីឡានៅទូទាំង ប្រទេសបង្ហាញ ព្រមទាំងជាឱកាសដើម្បីឲ្យបណ្ដាខេត្ត ក្រុង អភិវឌ្ឍន៍អ្នកដែលមាន ទេពកោសល្យកីឡាសម្រាប់មូលដ្ឋានផងដែរ។ ក្រោយរយៈពេលជាង ៤០ ឆ្នាំដែល ត្រូវបានរៀបចំឡើង ១០ លើក មហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំង ប្រទេសឆ្នាំ ២០២៤ គឺជាមហោស្រពកីឡាសម្រាប់មជ្ឈដ្ឋានសិស្សានុសិស្សដ៏ធំបំផុត តាំងពីមុនមក។
មហោស្រពអប់រំកាយនិងកីឡា Phu Dong ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ៦ ខែសីហា ដោយមានអត្តពលិកជាង ៨០០០ នាក់មកពីខេត្ត-ក្រុងទាំង ៦៣ ចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ