បើកយុទ្ធនាការអំពាវនាវឲ្យមានការទទួលខុសត្រូវលើការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចនៅប្រទេសវៀតណាម

(VOVWORLD) - តាមនោះ យុទ្ធនាការនេះអំពាវនាវដល់បុគ្គល ក្រុម អង្គការ និងសហគមន៍ឱ្យអនុវត្តន៍ល្អនូវតួនាទីរបស់ខ្លួន ដើម្បីបញ្ចប់ការប្រើប្រាស់ហួសហេតុថ្នាំផ្សះនៅតាមបណ្តាមន្ទីរពេទ្យ ការដ្ឋាន និងតាមគ្រួសារនីមួយៗ។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងសុខាភិបាល, ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ជាមួយនឹងការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានបំផុសយុទ្ធនាការដោយអំពាវនាវឲ្យប្រជាជនលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចប្រកបដោយទំនួលខុសត្រូវនៅវៀតណាម។  តាមនោះ យុទ្ធនាការនេះអំពាវនាវដល់បុគ្គល ក្រុម អង្គការ និងសហគមន៍ឱ្យអនុវត្តន៍ល្អនូវតួនាទីរបស់ខ្លួន ដើម្បីបញ្ចប់ការប្រើប្រាស់ហួសហេតុថ្នាំផ្សះនៅតាមបណ្តាមន្ទីរពេទ្យ ការដ្ឋាន និងតាមគ្រួសារនីមួយៗ។

យោងតាម WHO ជារៀងរាល់ឆ្នាំ សប្តាហ៍លើកកម្ពស់ការយល់ដឹងជាសកល អំពីថ្នាំអង់ទីប៊ី យោទិចតែងតែបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ វិច្ឆិកា  សំដៅលើកកម្ពស់ការយល់ដឹងអំពីភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិចនៅទូទាំងពិភពលោក និងលើកទឹកចិត្តដល់ការអនុវត្តល្អរបស់សហគមន៍ បុគ្គលិកថែទាំសុខភាព និងអ្នកបង្កើតគោលនយោបាយ ដើម្បីជៀសវាងការកើតមាននិងការឆ្លងរាលដាលបន្ថែមទៀតនៃការធន់នឹងថ្នាំនិងការឆ្លងរោគ។

ដោយសង្កត់ធ្ងន់លើភាពធន់នឹងថ្នាំអង់ទីប៊ីយោទិចដែលជាការគំរាមកំហែងជាមូលដ្ឋានដល់សុខភាពមនុស្ស និងការគំរាមកំហែងផ្នែកសុខភាពសាធារណៈដែលមនុស្សលោកកំពុងប្រឈមមុខ លោកវេជ្ជបណ្ឌិត Kidong Park តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យមានការរំលោភបំពាននិងការប្រើប្រាស់ថ្នាំ អង់ទីប៊ីយោទិចមិនត្រឹមត្រូវ។ បញ្ហានៃភាពធន់នឹងថ្នាំអង់ទីប៊ីយោទិចត្រូវតែត្រូវបានដោះស្រាយជាបន្ទាន់ តាមរយៈការអភិក្រមវិធីសាស្រ្ត “សុខភាពតែមួយ” ដែលពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរយៈពេលវែងដ៏រឹងមាំពីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត។ WHO បន្ត ត្រៀមជាស្រេចគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការធានាលទ្ធភាពអភិក្រមវិធីសាស្ត្រនិងប្រសិទ្ធភាពនៃប្រភេទថ្នាំចាំបាច់នេះនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ