បើកលំហរផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រ៊ុយណេ
អ្នកយកព័ត៌មាន VOV ប្រចាំនៅថៃ -  
(VOVWORLD) - នាថ្ងៃទី ១១ សីហា នៅអាកាសយានដ្ឋានជាតិប្រ៊ុយណេ ស្ថានទូតវៀត ណាមប្រចាំនៅប្រ៊ុយណេបានបើកកន្លែងផ្សព្វ សាយទេសចរណ៍វៀតណាម។
ពិធីសម្ពោធកន្លែងផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅអាកាសយានដ្ឋានជាតិប្រ៊ុយណេដារូសាឡឹម (រូបថត៖ TTXVN) |
នេះជាកិច្ចខិតខំប្រឹងប្រែងមួយ របស់ស្ថានទូតក្នុងការបង្កើនការផ្សាយពាណិជ្ជកម្មលើកតម្កើងរូបភាពរបស់ប្រទេស ប្រជាជន និងវប្បធម៌ វៀតណាមដល់ប្រជាជនប្រ៊ុយណេ និងមិត្តជុំវិញពិភពលោក។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Tran Anh Vu បានចាត់ទុកថា៖ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជនគឺជាខ្លឹមសារអាទិភាពមួយក្នុងកម្មវិធីអនុវត្តភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ប្រ៊ុយណេ ដំណាក់កាល ២០២៣-២០២៧។ កន្លែងផ្សព្វផ្សាយទេសចរណ៍វៀតណាមបានគូសសញ្ញាជាលើកទីមួយដែលអង្គភាពការទូតត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទីតាំងសាធារណៈនេះ។ ដើម្បីរក្សាលំហដ៏ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍មកស្វែងយល់ព័ត៌មាន លោកឯកអគ្គរដ្ឋទូត Tran Anh Vu បានឲ្យដឹងថា ស្ថានទូតវៀតណាមនឹងបង្ហាញវីដេអូគុណភាពខ្ពស់ ណែនាំប្រទេស និងប្រជាជនវៀតណាម រួមទាំងតំបន់ទេសចរណ៍ល្បីៗដូចជាខេត្ត Ninh Thuan ទីក្រុង Nha Trang និងទីក្រុង Da Nang ជាដើម។ ជាពិសេសវីដេអូអំពីខេត្ត Ninh Thuan ជាកន្លែងដែល សហគមន៍ឥស្លាមរស់នៅ ដើម្បីទាញយកភាពស្រដៀងគ្នាក្នុងសាសនាឥស្លាមជាមួយប្រ៊ុយណេ។
តាមលោកឯកអគ្គរដ្ឋទូត Tran Anh Vu ថា ដោយមានប្រជាជនវៀត ណាមជាង ៣០០ នាក់រស់នៅប្រ៊ុយណេ សហគមន៍បានរួមចំណែកដ៏គួរអោយចាប់អារម្មណ៍ចំពោះសេដ្ឋកិច្ចរបស់ប្រ៊ុយណេ រួមចំណែកជាស្ពានសម្រាប់រឹតបន្តឹងទំនាក់ទំនងមិត្តភាពវៀតណាម-ប្រ៊ុយណេ៕
អ្នកយកព័ត៌មាន VOV ប្រចាំនៅថៃ