បើកលំហរផ្សព្វផ្សាយម្ហូបអាហារនិងវប្បធម៌វៀតណាម-បារាំង
(VOVWORLD) - ពិធីបើកបរិយាកាសផ្សព្វផ្សាយ “ពណ៌ វៀតណាម” តាមតំបន់នីមួយៗ និងពិធីបុណ្យ “ដើរកម្សាន្តនៅបារាំង” ដោយស្ថានទូតបារាំងប្រចាំនៅ វៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សហការរៀបចំឡើង នាយប់ថ្ងៃទី ១៤ខែមេសា នៅទីលាន Ly Thai To នៃទីក្រុងហាណូយ។
តូបលក់អាហារបារាំង (រូបថត៖ Thuy Tien/VOV) |
ដោយមានការចូលរួមពីម៉ាកម្ហូបអាហារវៀតណាម និងបារាំងល្បីៗឈ្មោះជាច្រើន ពិធីបុណ្យនេះបាននាំមកនូវបទពិសោធន៍ធ្វើម្ហូបដ៏សម្បូរបែបដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ ព្រឹត្តិការណ៍ “ពណ៌វៀតណាម” បង្ហាញស្តង់ចំនួន ៨០ ដែលឧទ្ទេសនាមអំពីវប្បធម៌ ម្ហូបអាហារ និងផលិតផលទេសចរណ៍របស់ទីក្រុងហាណូយ និងតំបន់ផ្សេងៗទៀត។ ពិធីបុណ្យធ្វើម្ហូប "ដើរកម្សាន្តនៅបារាំង" មានការចូលរួមពីភោជនីយដ្ឋានជិត ៥០ អ្នកនាំចូល និងម៉ាកតំណាងឱ្យប្រទេសបារាំង។
ក្នុងឱកាសនេះ សាធារណជនក៏បានរីករាយជាមួយកម្មវិធីសិល្បៈដែលតុបតែងឡើងយ៉ាងផ្ចិតផ្ចង់ផ្សំរចនាបទបុរាណបារាំង និងវប្បធម៌វៀតណាម ប្រមូលផ្តុំបទចម្រៀងបារាំង ហើយបទចម្រងបារាំងជាមួយទំនុកច្រៀងវៀតណាម និងចម្រៀងប្រជាប្រិយមួយចំនួន អំពីទីក្រុងហាណូយនៃប្រទេសវៀតណាម។ តាមរយៈនោះ កម្មវិធីឧទ្ទេសនាមអំពីវប្បធម៌ ប្រជាជន ប្រទេសជាតិ ក៏ដូចជាចំណងមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ កម្មវិធីនេះបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា៕