(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ តុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh មហាសន្និបាតវេទិកាទេសចរណ៍អន្តរតំបន់អាស៊ីបូព៌ាលើកទី ១៧ (EATOF) ឆ្នាំ ២០២២ បានបើកដោយមានការចូលរួមពីសមាជិកចំនួន ១០។
ជ្រុងមួយនៃឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (ប្រភព៖ TTXVN) |
អង្គការទេសចរណ៍ EATOF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ នៅខេត្ត Gangwon ប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ន វេទិកា EATOF មានសមាជិកចំនួន ១០ រួមមានខេត្ត Jilin (ចិន) Cebu (ហ្វីលីពីន) Gangwon (កូរ៉េខាងត្បូង) Luang Prabang (ឡាវ) Quang Ninh (វៀតណាម) សៀមរាប (កម្ពុជា) Sarawak (ម៉ាឡេស៊ី), Tottori (ជប៉ុន), Tuv (ម៉ុងហ្គោលី) និង Yogyakarta (ឥណ្ឌូនេស៊ី)។ គោលដៅនៃវេទិកានេះគឺដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។ លោក Nguyen Tuong Van ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Quang Ninh ដែលជាខេត្តទទួលរៀបចំវេទិការបានឲ្យដឹងថា៖ “នេះជាលើកទី ២ ហើយដែលខេត្ត Quang Ninh មានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់សម័យប្រជុំសំខាន់នៃវេទិកា EATOF។ លើកដំបូងដែលយើងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១០។ EATOF បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទេសចរណ៍នៅក្នុងតំបន់ ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងពង្រឹងចំណងសាមគ្គីភាពមិត្តភាពរវាងខេត្តជាសមាជិក EATOF។ មហាសន្និបាត EATOF លើកទី ១៧ គឺមូលដ្ឋានសម្រាប់វេទិកាអន្តរតំបន់អាស៊ីបូព៌ា បន្តអភិវឌ្ឍន៍ និងរួមចំណែកបន្ថែមទៀតដល់គោលដៅរួមរបស់បណ្តាប្រទេសក្នុងតំបន់”។
EATOF ឆ្នាំនេះក្រោមប្រធានបទ "ការងើបឡើងវិញនៃទេសចរណ៍នៅអាស៊ីបូព៌ាក្នុងយុគសម័យធម្មតាថ្មី" បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែតុលា៕