បើកវេទិកាយុវជនហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិក ២០២៤ នៅទីក្រុងហាណូយ

(VOVWORLD) - ថ្ងៃទី ១១ កញ្ញា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ គណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាម រួមសហការជាមួយការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូន (Francophone (OIF) បានរៀបចំពិធីបើកវេទិកាយុវជនហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការងារ ភាពច្នៃប្រឌិត និងនវានុវត្តន៍ - ការផ្តោតសំខាន់នៃភាសាបារាំងនៅអាស៊ី-ប៉ាស៊ីហ្វិក”។

ថ្លែងមតិក្នុងពិធីបើក លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនលោក Doan Bui Quang Huy បានឲ្យដឹងថា៖ វៀតណាមបានចូលរួមសហគមន៍ Francophone ក្នុងឆ្នាំ ១៩៧៩ ហើយបានកត់សញ្ញាសម្គាល់ជាសមាជិកសកម្ម រួមចំណែកសំខាន់ជាច្រើនក្នុងការពង្រឹងឋានៈរបស់សហគមន៍លើឆាកអន្តរជាតិ។

បើកវេទិកាយុវជនហ្វ្រង់កូហ្វូន អាស៊ី-ប៉ាស៊ីហ្វិក ២០២៤ នៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៃវេទិកា។ រូបថត៖ Phuong Hoa/TTXVN

តាមរយៈសកម្មភាពនៅក្នុងវេទិកានេះ ប្រតិភូយុវជននឹងមានឱកាសផ្លាស់ប្តូរ សិក្សា និងចែករំលែកបទពិសោធន៍ដ៏មានតម្លៃអំពីការងារ និងភាពជាសហគ្រិនក្នុងបរិយាកាស Francophone ការអភិវឌ្ឍន៍ប្រកបដោយចីរភាព បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង... ដោយសហការដើម្បីបង្កើតតម្លៃថ្មីសម្រាប់សហគមន៍ Francophone រួមចំណែកក្នុងការកសាងសហគមន៍ Francophone កាន់តែខ្លាំងឡើង និងប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ