បក្ស​ និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់​សកម្មភាព​និពន្ធអក្សសាស្ត្រ និងសិល្បៈ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្ដាសមាគមន៍អក្សរសាស្ត្រនិងសិល្បៈវៀតណាម។ 
បក្ស​ និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់​សកម្មភាព​និពន្ធអក្សសាស្ត្រ និងសិល្បៈ - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  អញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្ដាសមាគមន៍អក្សរសាស្ត្រនិងសិល្បៈវៀតណាម

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពនិពន្ធអក្សសាស្ត្រ និងសិល្បៈ គោលការណ៍ គោលមាគ៌ារបស់បក្សអំពីអក្សសាស្ត្រ និងសិល្បៈ។ លោកស្រីអះអាងថា៖ “បក្សនិងរដ្ឋត្រៀមខ្លួនជាស្រេចផ្ទៀងស្ដាប់ ទទួលយកការចូលរួមវិភាគទានរបស់ជួរសិល្បករចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិ។ ដូច្នេះហើយ សហភាពចាំបាច់ត្រូវ ស្វែងយល់ជាប្រចាំនូវបំណងប្រាថ្នា មនោសញ្ចេតនា មតិយោបល់របស់ជួរសិល្បករ ក៏ដូចជាបង្កើតវេទិកា យន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីស្ថានភាពរបស់ប្រទេសក៏ដូចជាគោលការណ៍ គោលនយោបាយដ៏សំខាន់ៗរបស់បក្ស រដ្ឋ និងអាជ្ញាធមរមូលដ្ឋនាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ