English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

17°C - 26°C

បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការងារជនពិការ

(VOVWORLD) - នេះជាសេចក្តីបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Van Hoi ប្រធានគណៈប្រតិភូអន្តរផ្នែកវៀតណាម ក្នុងសម័យប្រជុំការពាររបាយការណ៍នៃអនុសញ្ញាអ.ស.បស្តីពីសិទ្ធិជនពិការ(CRPD) នាថ្ងៃទី ៦ មីនា នៅទីក្រុងហ្សឺណែវ ស្វីស។

យោងតាមអនុរដ្ឋមន្ត្រី វៀតណាមចេញផ្សាយប្រព័ន្ធគោលនយោបាយគាំទ្រដើម្បីបង្កើត លើកទឹកចិត្ត និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ជនពិការអនុវត្តសិទ្ធិស្មើរភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម និងលើកកំពស់សមត្ថភាពរក្សាស្ថិរភាពជីវភាពរស់នៅ និងធ្ចើសមាហរណកម្មក្នុងសហគមន៍ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិជនពិការដែលវៀតណាមជាសមាជិក។

បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការងារជនពិការ - ảnh 1រូបភាព៖ dangcongsan.vn

ដោយអនុវត្តន៍រដ្ឋធម្មនុញ្ញនិងការសន្យាអន្តរជាតិ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់ស្តីពីជនពិការឆ្នាំ ២០១០ និងច្បាប់ពាក់ព័ន្ធចំនួន ៩ ផ្សេងទៀត ដោយកំណត់គោលនយោបាយជាក់លាក់ដើម្បីឧបត្ថម្ភជនពិការ។ គណៈលេខាមជ្ឈិមបានចេញសារាចរណ៍ស្តីពីការពង្រឹងការដឹកនាំរបស់បក្សក្នុងការឧបត្ថម្ភជនពិការ។ រដ្ឋាភិបាលចេញផ្សាយ អនុវត្តកម្មវិធីនិងគោលនយោបាយជាច្រើនដើម្បីការពារ ថែទាំ និងជួយឧបត្ថម្ភជនពិការក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ធានាការអនុវត្តយ៉ាងពេញលេញនូវសិទ្ធិមនុស្សនិងសិទ្ធិជនពិការលើគ្រប់វិស័យ។ រដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មការជាតិខាងជនពិការវៀតណាមដើម្បីជួយនាយករដ្ឋមន្ត្រីក្នុងការដឹកនាំការដោះស្រាយបញ្ហាទាក់ទងនឹងការងារសម្រាប់ជនពិការ។ កម្លាំងពលកម្មទាំងមូលដែលជាជនពិការ ប្រហែលជិត ៤លាននាក់ ត្រូវបានឧបត្ថម្ភការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងរបរចិញ្ចឹមជីវិត ឬត្រូវបានខ្ចីប្រាក់ក្នុងអត្រាអនុគ្រោះ ដើម្បីដោះស្រាយបញ្ហាការងារ។ ទន្ទឹមនឹងនោះ វៀតណាមតែងតែចូលរួមដោយមានទំនួលខុសត្រូវ និងរួមចំណែកយ៉ាងសកម្មនៅក្រុមប្រឹក្សា គណៈកម្មការ និងវេទិកានានាទាក់ទងនឹងសិទ្ធិមនុស្សរបស់អ.ស.ប ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេភាគីលើជនពិការ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ