បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ
|
បក្ស រដ្ឋ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ជានិច្ចកាលរួមដំណើរជាមួយវណ្ណកម្មករ |
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc នៅក្នុងជំនួបសន្ទនា ជាមួយ កម្មករ ពលករ នៅតំបន់ភូមិភាគខាងត្បូង
នាព្រឹកថ្ងៃទី៣០មេសា ខេត្ត Dong Nai ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា។ កម្មករ និងពលករជាង៣ពាន់នាក់ នៅក្នុងបណ្ដាតំបន់
ឧស្សាហកម្មនៃខេត្ត ទីក្រុងចំនួន៨ ពីទីក្រុង Da Nang ដល់ទីក្រុងហូជីមិញ បានចូល
រួមព្រឹត្តិការណ៍នេះ។ នេះគឺជាជំនួបសន្ទនាមានអត្ថន័យដ៏ពិសេស អះអាងនូវ
ទស្សនះរបស់បក្ស រដ្ឋ ជានិច្ចកាលថែទាំ និងធានាសិទ្ធិ និងផលប្រយោជន៍ត្រឹមត្រូវ
របស់វណ្ណកម្មករ បង្ហាញនូវស្មារតីរបស់រដ្ឋាភិបាលគឺជានិច្ចកាលឆ្ពោះទៅប្រជាជន
ស្ដាប់ និងបំរើប្រជាជន។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាង
ថា៖ បក្ស រដ្ឋ និងប្រព័ន្ធរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ជានិច្ចកាលចាត់ទុកការថែទាំ លើក
កំពស់ជីវភាពរស់នៅរបស់ប្រជាជន ពលករ ជាភារកិច្ចសំខាន់ជួរមុខ។ រដ្ឋាភិបាល
ជានិច្ចកាលមានគោលបំណងបានស្ដាប់មតិរបស់វណ្ណកម្មករ ដើម្បីសុក្រិតគោល
ជំហរ គោលនយោបាយ សំដៅបំពេញល្អថែមទៀត ការងារគ្រប់គ្រង បញ្ជាណែនាំ
អភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមកិច្ច៕