បក្សនិងរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់​ប្រភព​ធនធាន​ជួយ​ឧបត្ថម្ភ​ដល់​ជនចាស់ជរា

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីជនចាស់ជរាវៀតណាម (ថ្ងៃទី ៦ មិថុនា ១៩៤១- ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១) លោកប្រធានរដ្ឋ Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរ។
បក្សនិងរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់​ប្រភព​ធនធាន​ជួយ​ឧបត្ថម្ភ​ដល់​ជនចាស់ជរា - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc

ក្នុងសារលិខិតនោះលោកប្រធានរដ្ឋបានជូនពរដល់សមាគមន៍ជនចាស់ជរាវៀតណាម ដែលបានបំពេញរាល់ភារកិច្ចយ៉ាងល្អប្រសើរ ក្រោយរយៈពេល ៨០ ឆ្នាំ នៃថ្ងៃបង្កើត ជាមួយសកម្មភាពមានអត្ថន័យជាច្រើន ចលនាប្រឡងប្រណាំងប្រកបដោយប្រសិទ្ធភាព ដោយបានបង្ហាញយ៉ាងច្បាស់លាស់នូវតួនាទីស្នូលរបស់អង្គការសង្គមក្នុងបុព្វហេតុថែរក្សា និងពង្រីកតួនាទីរបស់ជនចាស់ជរា ដែលបក្ស និងរដ្ឋប្រគល់ជូន។

បក្សនិងរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់​ប្រភព​ធនធាន​ជួយ​ឧបត្ថម្ភ​ដល់​ជនចាស់ជរា - ảnh 2សកម្មភាពថែទាំដល់ជនចាស់ជរា
ឈានចូលសម័យកាលផ្លាស់ប្ដូរថ្មីបណ្ដាជំនាន់ជនចាស់ជរាវៀតណាមបន្តបង្ហាញខ្លួនជាជំនាន់គំរូនៃគុណធម៌ដ៏ថ្លៃថ្លារបស់ប្រជាជាតិ ដោយចូលរួមវិភាគទានយ៉ាងធំធេងចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មិ កសាង និងការពារមាតុភូមិតាមរយៈបញ្ញា បទពិសោធន៍យ៉ាងក្លៀវក្លារបស់ខ្លួន ក៏ដូចជាចូលរួមអប់រំ ប្រពៃណីប្រវត្តិសាស្ត្រ ស្នេហាជាតិ អត្តសញ្ញាណវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជាតិ ដល់ជំនាន់ក្រោយ។ លើសពីនេះទៅទៀត បក្ស និងរដ្ឋបន្តយកចិត្តទុកដាក់ និងផ្ដល់ប្រភពធនធានជួយឧបត្ថម្ភដល់ជនចាស់ជរាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ