បក្សនិងរដ្ឋវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិសេសដល់អ្នកមុខអ្នកការនិងសាសនិកទាំងអស់

(VOVWORLD) - នេះជាការអះអាងរបស់លោកស្រី Truong Thi Mai លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិម នៅក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសភានីតិកាលទី១៤ ដែលជាអ្នកមុខ អ្នកការ នាព្រឹកថ្ងៃទី១២ខែវិច្ឆិកានៅទីក្រុងហាណូយ។ 

ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ ចំពោះរាល់ការរួមចំណែករបស់អ្នកមុខអ្នកការ ជាសមាជិក សមាជិកាសភា ក្នុងដំណើរការចលនាជនរួមជាតិ អ្នកមុខអ្នកការ ទូទាំងប្រទេស ឲ្យស្រុះចិត្តគំនិតជាមួយគោលនយោបាយ ច្បាប់របស់រដ្ឋ។ លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖“ខ្ញុំមានបំណង ចង់ឲ្យអ្នកមុខ អ្នកការ ជាសមាជិក សមាជិកាសភា បន្តទទួលបានទំនុកទុកចិត្តពីអ្នកបោះឆ្នោត ក៏ដូច ជាសាសនិក ដែលរួមចំណែកក្នុងដំណើរការអភិវឌ្ឍរួមរបស់បណ្តាសាសនានិងការអភិ វឌ្ឍរបស់ប្រទេសជាតិ។ សាសនិកទាំងអស់ មានទំនាក់ទំនងអោយកាន់តែជិតស្និទ្ធិជាមួយគណៈកម្មាធិការចលនាមហាជនគ្រប់ជាន់ថ្នាក់ ជាពិសេសគឺស្ថាប័នរដ្ឋ ដែលបន្តមានព័ត៌មានបន្ទាន់ ដើម្បីដោះស្រាយរាល់បញ្ហាជំពាក់ជំពិនក្នុងដំណើរការប្រតិបត្តិច្បាប់។ តាមនោះ គោរពនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាម”។

រហូតមកដល់ពេលនេះ វៀតណាមបានទទួលស្គាល់អង្គការសាសនាចំនួន៤២ ចំណុះសាសនាចំនួន១៥ និងមានសាសនិកចំនួន២៥,៣លាននាក់ ស្រូបយក២៧%នៃចំនួនប្រជាជនទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ