បក្សនិងរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការថៃទាំនិងកសាងផ្នែកសុខាភិបាល

បក្សនិងរដ្ឋវៀតណាមផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការថៃទាំនិងកសាងផ្នែកសុខាភិបាល - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជួបសំណេះសំណាលជាមួយកម្មភិបាលសុខាភិបាលបម្រុងឆ្នើម

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាប្រព័ន្ធសុខាភិបាលបម្រុង នាព្រឹក
ថ្ងៃទី៥ធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន
អញ្ជើញជួប សំណេះសំណាលជាមួយកម្មាភិបាលឆ្នើមផ្នែកសុខាភិបាលដែលទទួល
បានពានរង្វាន់ Dang Van Ngu។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang
បានគូសបញ្ជាក់​ថា បក្ស រដ្ឋនិងប្រជាជនជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ពិ
សេសសម្រាប់ការថែ ទាំកសាងផ្នែកសុខាភិបាលនិយាយរួមនិងប្រព័ន្ធសុខាភិបាល
បម្រុងនិយាយដោយ ឡែកឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Tran Dai
 Quang មានប្រសាសន៍ថា

“ផ្នែកសុខាភិបាលត្រូវក្តាប់ជាប់ស្ថានភាពជាក់ស្តែង រកឃើញឲ្យទាន់ពេលវេលានូវជំងឺ
គ្រោះថ្នាក់ ហើយម្ចាស់ការធ្វើសេនាធិការជាមួយបក្សនិងរដ្ឋរាល់ការផ្តូចផ្តើមគំនិត
ព្រមទាំងដាក់ចេញដំណោះស្រាយសមស្រប។ទន្ទឹមជាមួយគ្នានោះ ជម្រុញចលនា
អនាម័យ បង្ការប្រឆាំងជំងឺនិងឧស្សាព្យាយាមហាត់កីឡា”។

        ក្នុងឆ្នាំ២០១៦នេះមានសមូហភាពនិងបុគ្គលចំនួន១១៩ ទទួលបានពាន រង្វាន់
Dang Van Ngu ដែលជាពានរង្វាន់បានក្រសួងសុខាភិបាលប្រគល់ជូនសមូហ ភាពនិង
បុគ្គលមានការរួមចំណែកសកម្មនិងស្នាដៃប្រសើរក្នុងវិស័យសុខាភិបាលបម្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ