បក្សប្រជាជនបដិវត្តន៍ឡាវ មានមោទនភាពចំពោះសមិទ្ធិផលរបស់បក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - លោកស្រី Sounthone Sayachak បានអះអាងថា បក្សនិងរដ្ឋឡាវមានសេចក្តីសប្បាយរីករាយ មោទនភាពនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗ ដែលបក្សនិងប្រជាជនវៀតណាម ទទួលបានក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។
បក្សប្រជាជនបដិវត្តន៍ឡាវ មានមោទនភាពចំពោះសមិទ្ធិផលរបស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1 លោកស្រី Sounthone Sayachak អញ្ជើញជូនផ្កាអបអរសាទរ ខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមដល់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖ vietnam+)

នាថ្ងៃទី ៣ ខែកុម្ភះ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ប្រតិភូគណៈកម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សប្រជាជនបដិវត្តន៍ ឡាវ ដឹកនាំដោយ លោក ស្រី Sounthone Sayachak បានអញ្ជើញមកដល់ស្ថានទូតវៀតណាមប្រចាំនៅឡាវ ដើម្បីអបអរសារទរពិធីរំលឹកខួបលើក ទី៩០នៃទិវាបង្កើតបក្សកុម្មុយនិស្ត វៀតណាម (៣ កុម្ភៈ ១៩៣០ / ៣ កុម្ភៈ ២០២០)។ 

លោកស្រី Sounthone Sayachak បានអះអាងថា បក្សនិងរដ្ឋឡាវមានសេចក្តីសប្បាយរីករាយ មោទនភាពនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗ ដែលបក្សនិងប្រជាជនវៀតណាម ទទួលបានក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។ នេះត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏ធំធេងនិងខ្លាំងក្លា សម្រាប់បក្សប្រជាជនបដិវត្តឡាវក្នុងការតស៊ូប្រយុទ្ធ ដើម្បី ដណ្តើមឯករាជ្យភាពកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ