បើកសម្ពោធដំណាក់កាលទី១នៃសួនឧស្សាហកម្ម ទីក្រុង និងសេវាកម្ម Becamex VSIP Binh Dinh
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែមីនា នៅឃុំ Canh Vinh ស្រុក Van Canh ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីសម្ពោធដំណាក់កាលទី១ នៃសួនឧស្សាហកម្ម ទីក្រុង និងសេវាកម្ម Becamex VSIP Binh Dinh។
លោកប្រធានរដ្ឋសភា Vuong Dinh Hue លោកឧបនាយករដ្ឋមន្រ្តី Tran Hong Ha និងប្រតិភូបធ្វើពិធីសម្ពោធ Becamex VSIP Binh Dinh ដំណាក់កាលទី១។ (រូបថត៖ VNA) |
គម្រោងនេះគឺ ជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាសអចលនទ្រព្យឧស្សាហកម្មឈានមុខគេចំនួនពីរនៅប្រទេសវៀតណាមគឺក្រុមហ៊ុន Becamex IDC និង VSIP Group ។ គម្រោងនេះមានផ្ទៃដីសរុបជិត ១៤០០ ហិកតា ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ច Nhon Hoi។
ថ្លែងមតិក្នុងពិធីសម្ពោធ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានឲ្យដឹងថា តំបន់សេដ្ឋកិច្ច Nhon Hoi គឺជាតំបន់សេដ្ឋកិច្ចពហុឧស្សាហកម្ម និងពហុ វិស័យ ដោយផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ សេវាកម្ម ទីក្រុង ឧស្សាហកម្ម កំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ និងជលផល។ នេះគឺជាគំរូថ្មីមួយ ដែល ទាមទារវិធីអភិក្រមប្រកបដោយរបៀបរយៀបរយ ជាមួយនឹងការត្រិះរិះបរិវត្តកម្មឌីជី ថល និងបរិវត្តកម្មបៃតង។
“ទាក់ទងនឹងការអភិវឌ្ឍឧស្សាហកម្ម ក្រុមហ៊ុន Becamex និង VSIP Group ចាំបាច់ត្រូវត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរនេះ ហើយចាំបាច់ត្រូវកសាងលក្ខណៈ វិនិច្ឆ័យផ្ទាល់ខ្លួន និងលក្ខណៈ
វិនិច្ឆ័យថ្មីជាមូលដ្ឋានសម្រាប់ការជ្រើសរើសបច្ចេកវិទ្យា បៃតង ស្អាត សួនឧស្សាហកម្មអេកូឡូស៊ី បៃតង ឆ្លាតវៃ។ សួនឧស្សាហកម្មត្រូវតែជា កន្លែងសម្រាប់ស្រាវជ្រាវ និងអនុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយភាព ច្នៃប្រឌិត។ ព្រោះលក្ខណៈវិនិច្ឆ័យដើម្បីជ្រើសរើសវិនិយោគិននៅទីនេះ ត្រូវតែជាវិនិ យោគិនដែលមានបច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាស្អាត ត្រូវតែមានការសន្យាក្នុងការផ្ទេរ បច្ចេកវិទ្យា។ធ្វើបានយ៉ាងដូច្នេះ ទើបយើងអាចធ្វើបរិវត្តកម្មឧស្សាហកម្មតាមទិសដៅ បៃតង វិលជុំ និងផ្អែកលើចំណេះដឹង”។
នៅក្នុងពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue រួមជាមួយ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្ត Binh Dinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការវិនិយោគរវាង Becamex VSIP Binh Dinh និងដៃគូនានាដែល មានតម្លៃសរុប ៤៩ លានដុល្លារអាមេរិក៕