បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC

(VOVWORLD) -នារសៀលថ្ងៃទី២៨ តុលា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅពិធីបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC ២០១៧។ 
បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ APEC - ảnh 1 ទិដ្ឋភាពនៃពិធីបើកសម្ពោធ 


នេះជាកន្លែងចាត់ចែងការនិងបញ្ជាណែនាំសកម្មភាពសារព័ត៌មានក្នុង សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ សំរាប់អ្នកយកព័ត៌មានជាតិនិងអន្តរជាតិទាំង អស់។ សំណង់នេះមានផ្ទៃដី១៣.៤០០ម៉ែត្រក្រឡា រួមមានមជ្ឈមណ្ឌលសារព័ត៌ មានអន្តរជាតិ មណ្ឌលសន្តិសុខ មណ្ឌលសុខាភិបាល មណ្ឌលបរិភោគអាហារ និងបន្ទប់សន្និសីទកាសែតសំរាប់មនុស្ស១០០០នាក់។ រហូតដល់ពេលនេះ មានអ្នកយកព័ត៌មានវៀតណាមនិងអន្តរជាតិប្រមាណ២៦០០នាក់បានចុះឈ្មោះចូល រួមសប្ដាហ៍ជាន់ខ្ពស់ APEC លើកទី២៥នៅទីក្រុង Da Nang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ