បើកសម្ពោធហាងលក់ដូរបៃតង-បណ្តាញផ្គត់ផ្គង់ផ​លិតផល​ដែល​ស្និទ្ធិ​ជាមួយ​បរិស្ថាន​នៅទីក្រុងហាណូយ

(VOVWORLD) - ហាងលក់ដូរបៃតងគឺជាកន្លែងប្រមូលផ្ដុំផលិតផល OCOP ម្ហូបអាហារប្រចាំតំបន់ និងផលិតផលរបស់យុវជនចាប់ផ្ដើមអាជីវកម្ម ដែលទទួលបានពានរង្វាន់ Luong Dinh Cua ឬផលិតផលដែលមានគុណភាពក្នុងការប្រឡងចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិតរបស់យុវជនជនបទជាដើម។
បើកសម្ពោធហាងលក់ដូរបៃតង-បណ្តាញផ្គត់ផ្គង់ផ​លិតផល​ដែល​ស្និទ្ធិ​ជាមួយ​បរិស្ថាន​នៅទីក្រុងហាណូយ - ảnh 1បើកសម្ពោធហាងលក់ដូរបៃតង-បណ្តាញផ្គត់ផ្គង់ផលិតផលដែលស្និទ្ធិជាមួយបរិស្ថាននៅទីក្រុងហាណូយ

ដោយមានគោលដៅជួយសម្រួលដល់ផលិតផល Make in Viet Nam ពង្រីកខ្លួន ហើយមានកន្លែងឈរជើងនៅលើទីផ្សារក្នុងស្រុក តភ្ជាប់ទំនិញដែលមានគុណភាពផ្ទាល់ពីអ្នកផលិត ដល់អតិថិជននោះ ក្រោយរយៈពេលអនុវត្តន៍សាកពិសោធន៍នៅខេត្ត Thai Binh  និង Bac Giang នោះហាងលក់ដូរបៃតង-បណ្តាញផ្គត់ផ្គង់ផលិតផលដែលស្និទ្ធិស្នាលជាមួយបរិស្ថានត្រូវបានបើកសម្ពោធន៍ជាផ្លូវការកាលពីថ្ងៃទី ៦ ខែមករានៅទីក្រុងហាណូយ។ ហាងលក់ដូរបៃតងគឺជាកន្លែងប្រមូលផ្ដុំផលិតផល OCOP ម្ហូបអាហារប្រចាំតំបន់ និងផលិតផលរបស់យុវជនចាប់ផ្ដើមអាជីវកម្ម ដែលទទួលបានពានរង្វាន់ Luong Dinh Cua ឬផលិតផលដែលមានគុណភាពក្នុងការប្រឡងចាប់ផ្ដើមអាជីវកម្មច្នៃប្រឌិតរបស់យុវជនជនបទជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ