បើកសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មិថុនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន បើកសម័យប្រជុំលើកទី៣៤។ 

សម័យប្រជុំនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ថ្ងៃទី ១១-១៣ ខែមិថុនា) ដោយពិភាក្សាលើខ្លឹមសារចំនួន ១៦ ក្នុងនោះរួមមានៈ ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៨ និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៣ ដែលនឹងដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំដំណាក់កាលទី ២ នៃសម័យប្រជុំ លើកទី៧រដ្ឋសភានីតិកាលទី១៥។

បើកសម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1សម័យប្រជុំលើកទី ៣៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណាដោយប្រុងប្រយ័ត្ន និងបញ្ចេញទស្សនៈច្បាស់លាស់អំពីលក្ខខណ្ឌនៃការដាក់ជូនគម្រោង និងសេចក្តីព្រាងច្បាប់ក្នុងកិច្ចប្រជុំដំណាក់កាលទី ២ នៃកិច្ចប្រជុំលើកទី ៧ ជាពិសេសគម្រោងដែលមានឥទ្ធិពលខ្លាំង ដូចជា៖ ច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (វិសោធនកម្ម) ឬសេចក្តីព្រាងផែនការលំហសមុទ្រជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ