បើកសម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - ទាក់ទងនឹងការងារកសាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់ យោបល់លើគម្រោងនានា រួមទាំងច្បាប់ប្រេងឧស្ម័ន (ធ្វើវិសោធនកម្ម) ច្បាប់អំពីការ បង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម); គម្រោងស្ដីពីការបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសម័យប្រជុំរដ្ឋសភា និងការធ្វើវិសោធនកម្ម បំពេញបន្ថែមលក្ខន្តិកៈនៃសម័យប្រជុំរដ្ឋសភា ជាដើម។ 

បើកសម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៥ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថ្លែងមតិបើកសម័យប្រជុំ។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី១៤ ខែមេសា នៅអគាររដ្ឋសភា បានបើកសម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥។ នៅសម័យប្រជុំនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីត្រៀមដាក់ជូនសម័យប្រជុំរដ្ឋសភាលើកទី៣។
ទាក់ទងនឹងការងារកសាងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់ យោបល់លើគម្រោងនានា រួមទាំងច្បាប់ប្រេងឧស្ម័ន (ធ្វើវិសោធនកម្ម) ច្បាប់អំពីការ បង្ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម); គម្រោងស្ដីពីការបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសម័យប្រជុំរដ្ឋសភា និងការធ្វើវិសោធនកម្ម បំពេញបន្ថែមលក្ខន្តិកៈនៃសម័យប្រជុំរដ្ឋសភា ជាដើម។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏នឹងផ្តល់យោបល់លើកម្មវិធីឃ្លាំមើលឆ្នាំ ២០២៣; របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តការសន្សំសំចៃ ប្រឆាំងនឹងការខ្ជះខ្ជាយឆ្នាំ ២០២១; ពិនិត្យមើលរបាយការណ៍ស្ដីពីការឆ្លើយតប ដោះស្រាយមតិយោបល់របស់ប្រជាជនក្នុងខែមីនាឆ្នាំ២០២២របស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ