បើកសម័យប្រជុំលើកទី៤៩ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

(VOVWORLD) - ថ្លែងនៅពិធីបើក អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសង្កត់ធ្ងន់ថា វិសមភាពនៃការធ្វើលទ្ធកម្មវ៉ាក់សាំងការពារកូវីដ-១៩ បានបង្ហាញពីការមើលស្រាលយ៉ាងច្បាស់លាស់បំផុតចំពោះសិទ្ធិមនុស្សលើទូទាំងពិភពលោក ដូច្នេះត្រូវការធានាការធ្វើលទ្ធកម្មវ៉ាក់សាំងដោយសមភាព។ 
បើកសម័យប្រជុំលើកទី៤៩ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ - ảnh 1សម័យប្រជុំលើកទី៤៩ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ (រូបថត៖ ohchr)

នាថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានបើកសម័យប្រជុំជាប្រចាំលើកទី៤៩នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។ រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាមបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំតាមប្រព័ន្ធវីដេអូ។

ថ្លែងនៅពិធីបើក អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានសង្កត់ធ្ងន់ថា វិសមភាពនៃការធ្វើលទ្ធកម្មវ៉ាក់សាំងការពារកូវីដ-១៩ បានបង្ហាញពីការមើលស្រាលយ៉ាងច្បាស់លាស់បំផុតចំពោះសិទ្ធិមនុស្សលើទូទាំងពិភពលោក ដូច្នេះត្រូវការធានាការធ្វើលទ្ធកម្មវ៉ាក់សាំងដោយសមភាព។ លោកអគ្គលេខាធិការអំពាវនាវឲ្យបណ្ដារដ្ឋាភិបាល ក្រុមហ៊ុនឱសថ និងដៃគូនានា ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងនយោបាយជាបន្ទាន់ដល់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាសាកលរបស់អង្គការ WHO សំដៅសម្រេចឲ្យបានឆាប់នូវគោលដៅចាក់វ៉ាក់សាំងជូនមនុស្សចំនួន៧០%លើទូទាំងពិភពលោក។ លោកអគ្គលេខាធិការអ.ស.ប ក៏បានអំពាវនាវឲ្យបណ្ដាប្រទេស នៅពេលចេញផ្សាយគោលនយោបាយសង្គម ចាំបាច់ត្រូវផ្អែកលើគោលដៅធានាសិទ្ធិនិងកាលានុវត្តភាពសម្រាប់មនុស្សទាំងអស់; ផ្ដោតសំខាន់លើការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ វិនិយោគលើការអប់រំ ការពារសិទ្ធិរបស់នារីនិងកុមារ; ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការថយចុះនៃជីវចម្រុះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ