ប៉ាគីស្ថានចងក្រងផែនការជាតិស្តីពីការប្រឆាំងភេរវកម្ម
|
នាយករដ្ឋមន្ត្រីប៉ាគីស្ថានទៅសាកសួរសុខទុក្គជនរងគ្រោះ
(រូបថតៈ BBC) |
(VOVworld)-នាថ្ងៃទី១៧ធ្នូ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Nawaz Sharif បានឲ្យ
ដឹងថា ប៉ាគីស្ថាននឹងត្រៀមរៀបចំផែនការប្រឆាំងភេរវកម្មថ្នាក់ជាតិក្នុងសប្តាហ៍
ខាងមុខ។ ព័ត៌មាននេះ នឹងត្រូវបាននាំចេញ ខណៈពេលដែលបណ្តាជនប្រដាប់
អាវុធតាលីបង់ បានដំណើរការ ការវាយប្រហារដោយបង្ហូរឈាមទៅលើសាលា
រៀន១នៅទីក្រុង Peshawar ភាគពាយ័ព្យប្រទេសនេះ។ ថ្នាក់ដឹកនាំរបស់ប៉ាគី
ស្ថាន ក៏បានសម្រេចចិត្តបង្កើតគណៈកម្មាធិការ១ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ សំដៅចងក្រង “ផែនការសកម្មភាពជាតិស្តីពីការប្រឆាំងភេរវកម្ម”។
តាម គំរោង ផែនការប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថាននឹងបានដាក់ជូនឡើងថ្នាក់
ដឹកនាំ របស់ប្រទេសនេះនាសប្តាហ៍ខាងមុខ៕