បង្កើតគណៈកម្មាធិការចំរុះសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគវៀតណាម- ម៉ិកស៊ិក
(VOVworld)-នាថ្ងៃទី៤កុម្ភៈ នៅខាងក្រៅពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូរពាណិជ្ជកម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) នៅក្រុង Auckland ប្រទេស នូវែល
ហ្សេឡង់ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang និងរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក លោក Ildefonso Guajardo Villarreal បានចុះហត្
ថលេខាលើកិច្ចព្រមព្រៀងបង្កើតគណៈកម្មាធិការចំរុះ ថ្នាក់ក្រសួង ទទួលបន្ទុក
ការងារសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគរវាងវៀតណាមជាមួយ
ម៉ិកស៊ិក។ គណៈកម្មាធិការនេះដោយរដ្ឋមន្ត្រី នៃប្រទេសទាំងពីរធ្វើសហអធីបតី
នឹងក្លាយទៅជាយន្តការផ្លាស់ប្តូរ និងសម្របសម្រួលសកម្មភាពសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ក៏ក្នុងថ្ងៃទី៤កុម្ភៈនេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានប្រកាសកិច្ច ព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ទាំងស្រុងជា៣ភាសា រួម
មានភាសាអង់គ្លេស ភាសាបារាំងនិងភាសាអេស្ប៉ាញ៕