បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនជំទង់ និងកុមារនៅមជ្ឈ មណ្ឌលថែទាំកុមារពិការទីក្រុងហាណូយ ក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនា និងខែសកម្មភាពដើម្បីកុមារឆ្នាំ ២០២៤ (ខែមិថុនា ជារៀងរាល់ឆ្នាំ)។

បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់អំណោយជូនក្មេងជំទង់និងកុមារនៅមជ្ឈមណ្ឌលថែទាំកុមារពិការទីក្រុងហាណូយ។ (រូបថត៖ TTXVN)
នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះការការពារ និងថែទាំ កុមារ បង្កើតគ្រប់លក្ខខណ្ឌល្អបំផុតសម្រាប់កុមារមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាពនិងស្អាតស្អំ; គោរព ផ្ទៀងស្តាប់ ពិចារណា និងឆ្លើយតបទៅនឹងមតិយោបល់ និងបំណងប្រាថ្នារបស់កុមារ; មិនរើសអើង និងធានា ផលប្រយោជន៍ល្អបំផុតរបស់កុមារក្នុងការសម្រេចចិត្តពាក់ព័ន្ធ ហើយចាត់ទុកថានេះជាបញ្ហាយុទ្ធសាស្ត្រ និងយូរអង្វែង។ ក្នុងដំណាក់កាលថ្មី លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“យើងត្រូវការការប្តេជ្ញាចិត្តកាន់តែខ្ពស់ ការខិតខំប្រឹងប្រែងកាន់តែខ្លាំង សកម្ម ភាពកាន់តែជាក់ស្តែង និងធនធានកាន់តែច្រើន ដើម្បីបំពេញឲ្យបានល្អនូវការងារថែទាំ អប់រំ និងការពារកុមារនាពេលខាងមុខ។ គ្រួសារនីមួយៗ គួរតែក្លាយជាផ្ទះដ៏កក់ក្ដៅ ពោរពេញដោយក្តីស្រឡាញ់ ដើម្បីឱ្យកុមារអាចទទួលបានការយកចិត្តទុកដាក់ ថែទាំ សុវត្ថិភាព និងសុភមង្គល។ សាលារៀននីមួយៗ គួរតែជាផ្ទះដ៏សុភមង្គល ដើម្បីឱ្យ កុមារអាចសិក្សារៀនសូត្រ ហាត់ពត់លត់ដំ ប្រាស្រ័យទាក់ទងគ្នា ធំដឹងក្ដី និងអភិវឌ្ឍន៍។ សហគមន៍ទាំងមូល និងសង្គមទាំងមូលគួរតែធ្វើសកម្មភាពយ៉ាងជាក់ស្ដែងប្រកបដោយការ ទទួលខុសត្រូវខ្ពស់បំផុត មនោសញ្ចេតនាដ៏ជិតស្និទ្ធបំផុត ដោយអស់ពីដួងចិត្តនិងក្រអៅ បេះដូងនៃសេចក្ដីស្នេហា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ