បង្កើតអគ្គសមាគមជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់

(VOVWORLD) -នាថ្ងៃទី ១៨ មិថុនា នៅរដ្ឋធានី New Delhi បានប្រព្រឹត្តិទៅមហាសន្និបាតសហគមន៍ជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់លើកដំបូង។
បង្កើតអគ្គសមាគមជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់ - ảnh 1បង្កើតអគ្គសមាគមជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់ 

នាថ្ងៃទី ១៨ មិថុនា នៅរដ្ឋធានី New Delhi បានប្រព្រឹត្តិទៅមហាសន្និបាតសហគមន៍ជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់លើកដំបូង។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ឥណ្ឌា នេប៉ាល់ និងប៊ូតង់ លោក Ton Sinh Thanh បានអះអាងថានេះគឺជាព្រឹត្តិការណ៍សំខាន់ និងជាជំហានអភិវឌ្ឍន៍ថ្មីក្នុងសកម្មភាពរបស់សហគមន៍ជនវៀតណាមនៅឥណ្ឌា នេប៉ាល់ និងប៊ូតង់។ លោកបានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហគមន៍ជនវៀតណាមនៅឥណ្ឌា និងនេប៉ាល់កាន់តែច្រើន ហើយចាប់ផ្ដើមមានសកម្មភាពរួម និងជិតស្និទ្ធជាមួយគ្នាថែមទៀត។ លោកក៏បានជូនដំណឹងស្ដីពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសជាតិ និងការអភិវឌ្ឍន៍នៃទំនាក់ទំនងវៀតណាម - ឥណ្ឌា។

      មហាសន្និបាតបានឯកភាពគ្នាបង្កើតអគ្គសមាគមជនវៀតណាមប្រចាំនៅឥណ្ឌានិងនេប៉ាល់។ អគ្គសមាគមនឹងពង្រីកតួនាទីតភ្ជាប់រវាងបណ្ដាសហគមន៍ជនវៀតណាមនៅឥណ្ឌានិងនេប៉ាល់ ហើយជួយគ្នាទៅវិញទៅមករៀបចំសកម្មភាពរួមគ្នាឆ្ពោះទៅស្រុកកំណើតនិងប្រទេសជាតិ និងអនុវត្តការបង្រៀនភាសាវៀតណាមសម្រាប់កូនចៅអាណិកជនវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ