បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិវៀតណាម-ហ្វីលីពីន

(VOVWORLD) - បន្ទាប់ពីដំណើរទស្សនកិច្ចចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) លើកទី១១និងសន្និសីទ ADMM+ លើកទី៤នោះ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេស បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីនតាមសេចក្ដីអញ្ជើញរបស់សមភាគីប្រទេសម្ចាស់ផ្ទះលោក Delfin Lorenzana។

បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិវៀតណាម-ហ្វីលីពីន - ảnh 1ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងឆ្វេង) ទទួលជួបសន្ទនានាយឧត្តមសេនីយ៍ Ngo Xuan Lich (រូបថត៖ qdnd.vn) 


ក្នុងជំនួបសន្ទនា ជាមួយរដ្ឋមន្រ្តីលោក Ngo Xuan Lich និងគណៈប្រតិភូវៀតណាម នារសៀល ថ្ងៃទី២៥ តុលា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ចាត់ទុកថា កិច្ច សហប្រតិបតិ្តការក្នុងវិស័យការពារជាតិរវាងប្រទេសទាំង២នាពេលកន្លងទៅ ទទួលបានលទ្ធផលសកម្មជាច្រើន ហើយជាសសរមួយក្នុងចំណោមសសរទ្រូង នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២។

        នាថ្ងៃទី២៦ តុលា រដ្ឋមន្រ្តីលោក Ngo Xuan Lich បានជួបចរចាជាមួយរដ្ឋ មន្រ្តីការពារជាតិហ្វីលីពីនលោក Delfin Lorenzana។ នៅទីនេះ ភាគីទាំង២ បានឯកភាពលើការជំរុញកិច្ចសហប្រតិបតិ្តការក្នុងការស្រាវជ្រាវនិងធ្វើផលិតកម្មក្នុងវិស័យឧស្សាហកម្មការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ