បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងស្លូវ៉ាគី

(VOVWORLD) -សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម - ស្លូវ៉ាគីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងស្លូវ៉ាគី - ảnh 1បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងស្លូវ៉ាគី 

សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម - ស្លូវ៉ាគីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច បានប្រព្រឹត្តិទៅនៅទីក្រុង Bratislava ស្លូវ៉ាគី នាថ្ងៃទី ២០ មិថុនា។  នៅក្នុងសម័យប្រជុំនេះអនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Hoang Quoc Vuong និងលោក Lukas Parizek រដ្ឋលេខាធិការក្រសួងការបរទេសស្លូវ៉ាគីបានអញ្ជើញជាសហអធិបតី។សម័យប្រជុំនេះសំដៅពិភាក្សាលើបណ្ដាដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើច្រើនវិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងឱកាសនេះភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងវៀតណាម - ស្លូវ៉ាគី។

        អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃវិទ្យុសម្លេងវៀតណាមស្ដីពីលទ្ធផលនៃសម័យប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Hoang Quoc Vuong បានឲ្យដឹងថា៖

      “វិស័យមួយក្នុងចំណោមវិស័យដែលមានឱកាសជាច្រើន និងជាចំណុចលេចធ្លោក្នុងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរជាវិស័យថាមពល។ នេះជាវិស័យដែលមានសក្ដានុភាពអភិវឌ្ឍន៍ ដោយសារសហគ្រាសស្លូវ៉ាគីមានប្រៀបខ្លាំង ហើយវៀតណាមគម្បីអភិវឌ្ឍន៍វិស័យនេះឲ្យបានឆាប់ៗ និងប្រកបដោយនិរន្តរភាព”។

      ក្នុងក្របខណ្ឌនៃសម័យប្រជុំនេះ ក៏បានប្រព្រឹត្តិទៅវេទិការសហគ្រាស វៀតណាម - ស្លូវ៉ាគីដោយមានការចូលរួមរបស់តំណាងសហគ្រាសចំនួន ៧០ នៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ