បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសុក្រិដ្ឋធ្វើវិសោធនកម្មច្បាប់ថវិការរដ្ឋ

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសុក្រិដ្ឋធ្វើវិសោធនកម្មច្បាប់ថវិការរដ្ឋ - ảnh 1
រដ្ឋមន្រ្តី Dinh Tien Dung ថ្លែងមតិក្នុងសន្នុិសីទ (រូបថតៈ Viet Ha)


(VOVworld)-វៀតណាមនិងបណ្តាដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិនឹងបង្កើន កិច្ច
សហប្រតិបត្តិការជាងទៀតលើវិស័យហិរញ្ញវត្ថុសាធារណៈ និងសុក្រិតការធ្វើ វិសោធនកម្មច្បាប់ថវិការរដ្ឋនាពេលខាងមុខ។ សេចក្តីជូនដំណឹងនេះ ត្រូវបាននាំ ចេញក្នុងសន្និសីទនៃក្រុមដៃគូហិរញ្ញវត្ថុសាធារណៈ ក្រោមប្រធានបទ “អភិវឌ្ឍន៍
​ទំនាក់ទំនងដៃគូ ដំណាក់កាល២០១៤-២០១៥ និងធ្វើវិសោធនកម្មច្បាប់ថវិការរដ្ឋ” ដោយក្រសួងហិរញ្ញវត្ថុរួមផ្សំជាមួយធនាគាពិភពលោកប្រចាំនៅវៀតណាមរៀបចំ ឡើងនាថ្ងៃទី២០សីហានៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួង
ហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានអះអាងថា ការសុក្រិតធ្វើវិសោ
ធនកម្មច្បាប់ថវិការរដ្ឋ ជាភារកិច្ចសំខាន់ និងទទួលបានការអាទិភាពខ្ពស់ពីក្រសួង ក្នុងឆ្នាំ២០១៤-២០១៥ រួមចំណែកសំខាន់ក្នុងការអនុវត្តគោលដៅលើកកំពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រង បែងចែកនិងប្រើប្រាស់ល្អប្រភពហិរញ្ញវត្ថុ។ ក្រសួង
ហិរញ្ញវត្ថុវៀតណាម ក៏កំពុងខំប្រឹងប្រែង​លាតត្រដាងអនុវត្តកម្មវិធីកែទម្រង់ហិ
រញ្ញវត្ថុ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុដល់ឆ្នាំ២០២០។ លោកស្រី
Victoria Kwakwa នាយិការធនាគាពិភពលោកប្រចាំនៅវៀតណាមបានចាត់ទុក
ថា បញ្ហា ស្នូល១ក្នុងចំណោមបញ្ហាដើម្បីជៀសវាងអន្ទាក់ចំណូលជាមធ្យមនៅ
វៀត ណាមគឺត្រូវកែទម្រងបែបបទ​ គ្រប់គ្រងហិរញ្ញវត្ថុសាធារណ សំដៅទទួល
បាន លក្ខណៈចីរភាព និងតម្លាសភាព។ លោកស្រី KwaKwa បានអះអាងថា
ធនាគារពិភពលោកនឹងបន្តការរួមផ្សំជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម ក្នុង
ដំណើការកែទម្រង់ ដ៏សែនសំខាន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ