បង្កើនការងារឃ្លាំមើលក្នុងបណ្តានីតិវិធីព្រហ្មទណ្ឌ

បង្កើនការងារឃ្លាំមើលក្នុងបណ្តានីតិវិធីព្រហ្មទណ្ឌ - ảnh 1
លោក​ Nguyen Thien Nhan ថ្លែងមតិក្នុងជំនួបធ្វើការ
ជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho

(VOVworld)-នាព្រឹកថ្ងៃទី១៤តុលា ក្រុមការងាររបស់មជ្ឈឹម ដឹកនាំដោយលោក
 Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈកម្មា
ធិការ មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម បានទៅពិនិត្យ ឃ្លាំមើលការអនុវត្តន៍
ច្បាប់នៃកិច្ចការចាប់ឃុំជាបណ្តោះ អាសន្ន ការអនុវត្តរឿងក្តីព្រហ្មទណ្ឌនៅខេត្ត 
 Phu Tho (ភាគខាងជើងវៀតណាម) ។​នៅទីនេះ លោក​ Nguyen Thien Nhan
បានទទួលស្គាល់ និងវាយតម្លៃខ្ពស់​ ចំពោះការដែលខេត្ត Phu Tho បានប្រតិបត្តិ
តាមច្បាប់ ក្នុងការងារត្រួតពិនិត្យ ការងារចាប់ឃុំជាបណ្តោះអាសន្ន​ អនុវត្តន៍រឿង
ក្តីព្រហ្មទណ្ឌនាពេលកន្លងទៅ។ លោក​ Nguyen Thien Nhan បានស្នើេថា គណៈកម្មាធិការរណសិរ្សមាតុភូមិ និង អយ្យការប្រជាជនខេត្ត Phu Tho គប្បីបង្កើនបទបញ្ជាសហការ សំដៅអនុវត្តន៍កិច្ចការឃ្លាំមើលក្នុងបណ្តា
សកម្មភាពនីតិវិធីព្រហ្មទណ្ឌ ប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ