បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) - សន្និសីទលើកទី៦ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមដោយប្រធានបទ  “ បង្កើន ការងារឃ្លាំមើលរបស់រដ្ឋសភា ចំពោះគំនិតច្នៃប្រឌិតថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម” បានប្រារព្វឡើងនាព្រឹកថ្ងៃទី២សីហា នៅរដ្ឋធានីវៀងច័ន្ទ
បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម - ảnh 1បង្កើនការងារឃ្លាំមើលរបស់រដ្ឋសភាចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម 

សន្និសីទលើកទី៦ គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមដោយប្រធានបទ  “ បង្កើន ការងារឃ្លាំមើលរបស់រដ្ឋសភា ចំពោះគំនិតច្នៃប្រឌិតថ្មីអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម” បានប្រារព្វឡើងនាព្រឹកថ្ងៃទី២សីហា នៅរដ្ឋធានីវៀងច័ន្ទ (ប្រទេសឡាវ) ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភាឡាវ លោក Sengnuan Xayalath បានសង្កត់ធ្ងន់ថា៖ សន្និសីទនេះជាឱកាសល្អ ចំពោះគណៈកម្មាធិការកិច្ចការបរទេស រដ្ឋសភានៃប្រទេសទាំងបី បានជួបជុំគ្នា ផ្លាស់ប្តូរព័ត៌មាន និងផ្តល់មតិលើបញ្ហានានាដែលកើតមានឡើង នៅក្នុងតំបន់។ ថ្លែងមតិនៅទីនេះ លោកNguyen Van Giau ប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃរដ្ឋសភា វៀតណាមបានអះអាងថា៖

          “ សន្តិភាព សន្តិសុខជាលក្ខណះសម្រេចចំពោះការអភិវឌ្ឍន៍។ ការរក្សាអធិបតេយ្យភាព បូរណភាពដែនដី ធានាស្ថិរភាពនយោបាយ-សង្គមដើម្បីកសាង ការពារប្រទេសជាតិ និងបង្កើតបរិយាកាសសន្តិភាពក្នុងតំបន់ត្រីកោណនេះ។ ដូច្នេះ ប្រទេសទាំងបីត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ប្រឆាំងការលក់គ្រឿងញៀន និងបទល្មើសឆ្លងដែន…លៗ

          ក្នុងរយៈពេល២ថ្ងៃ អង្គសន្និសីទបានពិភាក្សាអំពីការឃ្លាំមើល របស់រដ្ឋសភា លើកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍ ការងារត្រៀមរៀបចំបើកសន្និសីទជាបន្ត របស់គណៈកម្មាធិការធិការកិច្ចការបរទេស កម្ពុជា-ឡាវ-វៀតណាម និងបញ្ហាមួយចំនួនទៀត។

ប្រតិកម្មទៅវិញ

ផ្សេងៗ