បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាមនិងប្រ៊ុយណេ

បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងវៀតណាមនិងប្រ៊ុយណេ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងរដ្ឋមន្រ្តី ការបរទេសនិងពាណិជ្ជកម្មប្រ៊ុយណេលោក Pehin Dato Lim Jock Seng (រូបថត៖chinhphu.vn)

(VOVworld) - នារសៀលថ្ងៃទី២៧ កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តី
ការបរទេសនិងពាណិជ្ជកម្មប្រ៊ុយណេលោក Pehin Dato Lim Jock Seng ដែលកំពុង
មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមសម័យប្រជុំលើកទី១
គណៈកម្មាធិការសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ប្រ៊ុយណេ។នៅទីនេះ នាយក
រដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមស្វាគមន៍និងរង់ ចាំព្រះមហា
ក្សត្រប្រ៊ុយណេអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាមក្នុងឱកាស
ចូលរួមសន្និសីទ APEC ២០១៧។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បាន
ស្នើឲ្យប្រ៊ុយណេបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុន សមាជិកនៃសម្ព័ន្ធក្រុម
ហ៊ុនប្រេងឧស្ម័នវៀតណាមចូលរួមគំរោងការណ៍អំពីប្រេងឧស្ម័ននៅប្រ៊ុយណេផង
ដែរ។វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរបទពិសោធន៍ជាមួយប្រ៊ុយណេ ក៏ដូច
ជាអនុវត្តខ្លឹមសារសហប្រតិបតិ្តការលើវិស័យកសិកម្ម និងជលផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ