បង្កើនការផ្សព្វផ្សាយកសិផលសុវត្ថិភាពរបស់វៀតណាមទៅកាន់ពិភពលោក
|
ពិធីបើកជាផ្លូវការផ្សារណាត់តាំងពិព័រណ៍កសិកម្មអន្តរជាតិលើក ទី១៦ |
(VOVworld)-នាព្រឹកថ្ងៃទី១១វិច្ឆិកា ផ្សារណាត់តាំងពិព័រណ៍កសិកម្មអន្តរជាតិលើក
ទី១៦បានបើកជាផ្លូវការនៅទីក្រុងហាណូយ ក្រោមប្រធានបទ “ផលិតផលកសិកម្ម
ធានាគុណភាព សុវត្ថិភាពចំណីអាហារ”។ថ្លែងមតិបើកផ្សារណាត់នេះ អនុរដ្ឋមន្ត្រី
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh បានលើក
ច្បាស់ថា៖
“ផ្សារណាត់នេះបានរៀបចំឡើងសំដៅអនុវត្តសារាចររបស់នាយករដ្ឋមន្ត្រីរដ្ឋា
ភិបាលស្តីពីការបង្កើនការទទួលខុសត្រូវរបស់រដ្ឋស្តីពីសុវត្ថិភាពចំណីអាហារ ព្រម
ទាំងបើកទូលាយការស្វែងរកទីផ្សារប្រើប្រាស់ផលិតផលកសិផលស្ថិរភាព មាន
តម្លៃ ខ្ពស់ រួមទាំងទីផ្សារនាំចេញនិងការប្រើប្រាស់ក្នុងស្រុក សំដៅអនុវត្តជាក់ស្តែង
ផែន ការសកម្មភាព ឆ្នាំសុវត្ថិភាពចំណីអាហារ។ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន
បទជឿ ជាក់ថា ផ្សារណាត់នេះជាឱកាសសម្រាប់ជួយតំបន់នានានិងសហគ្រាស
ផ្សព្វផ្សាយ កសិផល បង្កើតស្ពានផ្សាភ្ជាប់និងប្រើប្រាស់ផលិតផល រួមចំណែកលើក
កំពស់ ពាណិជ្ជសញ្ញាកសិផលវៀតណាមលើទីផ្សារជាតិនិងអន្តរជាតិ”។
ផ្សារណាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៦៕