បង្កើនការអភិវឌ្ឍផលិតភាពដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត

(VOVWORLD) -  នារសៀលថ្ងៃទី ២២ ខែតុលានៅទីក្រុងហាណូយ អគ្គនាយកដ្ឋានស្តង់ដារវាស់ស្ទង់គុណភាព (នៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា) បានសហការជាមួយអង្គការផលិតភាពអាស៊ី (APO) ដើម្បីរៀបចំសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍន៍ផលិតភាពផ្អែកលើមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត។

បង្កើនការអភិវឌ្ឍផលិតភាពដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ (truyenthongkhoahoc.vn)

ថ្លែងសុន្ទរកថាបើក អនុរដ្ឋមន្ត្រីវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា លោក Le Xuan Dinh បានឲ្យដឹងថា៖ នៅវៀត ណាម រដ្ឋាភិបាលមានគោលនយោ បាយជាច្រើន ដើម្បីជំរុញការវិនិយោគក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា និងការច្នៃប្រឌិត។ ជាមួយគ្នានោះ មូលដ្ឋានគ្រឹះសម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក៏ត្រូវបានធ្វើឱ្យប្រសើរ ផង ដែរ ក្នុងនោះមានការិយាល័យធ្វើការ មន្ទីរពិសោធន៍ កន្លែងស្រាវជ្រាវវិទ្យាសាស្ត្រ និងការលើកកម្ពស់សមត្ថ ភាពរបស់កម្មាភិបាលជាដើម។ ហេតុដូច្នេះ សមត្ថភាពសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រឌិតត្រូវបានលើកកម្ពស់ផងដែរ។

នៅក្នុងពិធីនេះ វាគ្មិនក៏បានណែនាំនូវគំរូច្នៃប្រឌិតនិងចែករំលែកបទពិសោធន៍ តាមរយៈករណីសិក្សាស្រាវ ជ្រាវមួយចំនួនស្តីពីការច្នៃប្រឌិត។ ក្រៅពីនោះ អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាជាក់លាក់ ដើម្បីស្វែងរកដំណោះស្រាយនិងការកំណត់ទិសដៅនាពេលអនាគត សំដៅបង្កើនផលិតភាពបន្ថែមទៀតនៅលើមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ